I am a Writer

📌

ព័ត៌មានថ្មីរបស់សោមដូរ៉េ

Thumbnail Image
ចម្រៀងបរិយាកាសសង្គ្រាម
បទចម្រៀងពីរបទដែលខ្ញុំនិពន្ធអស់រយៈពេលច្រើនឆ្នាំទើបតែ...
ចុចអានបន្ត
News 1
(កាឌិនហយ)ចម្រៀងចូលឆ្នាំខ្មែរថ្មី
ចម្រៀងចូលឆ្នាំខ្មែរចំណងជើងថាកាឌិនហយ បកស្រាយដោយបងស្រីសុគន្ធនីសានិងរូលីន ធ្វើឲ្យផ្អើលអ្នកគាំទ្រទាំងកណ្តាលយប់....
ចុចអានបន្ត
News 1
ចម្រៀងចូលឆ្នាំចិននៅតែល្បី
ឲ្យអាំងប៉ាវសិនម៉ោ គឺជាបទចម្រៀងដែលតែងតែល្បីរៀងរាល់....
ចុចអានបន្ត
News 2
ភាពយន្តភាគដែលផ្ទុះការិះគន់
ខ្ញុំមិនខឹងអ្នករិះគន់ទេ! ព្រោះតែបច្ចេកទេសកាត់តត្រូវបានយកមកវិភាគ....
ចុចអានបន្ត
News 3
ស្រីបាចិញ្ចឹមកូន Shortfilm
បន្ទាប់ពីខ្ញុំបានប្រកាសនូវចំណងជើងរឿង ស្រីបាចិញ្ចឹមកូនដែលជាសាច់រឿងពិតដែល...
ចុចអានបន្ត
News 4
ចាក់ក្រឡេកទយ
បន្ទាប់ពី សោមដូរ៉េ អាក់ខាននិពន្ធបទចម្រៀងចូលឆ្នាំអស់រយៈពេលជាច្រើនឆ្នាំំក្នុងនាមជា...
ចុចអានបន្ត
Mission
សៀវភៅ
ចេញថ្មី
NEW RELEASE!
COMING UP!
COMING UP!
COMING UP!
COMING SOON!
Mission

BOOKING

បង់រំលស់/បញ្ជារទិញ/កក់វុលថ្មី

Mission

CHAPTER

សង្ខេបជំពូកសាច់រឿង

Mission

GOD PROFILE

អទិទេពទាំង៦ទិសមកពីអរិយធម៌ផ្សេងៗ

Mission

Chakras VS Deadly Sins

ថាមពលចក្រាទាំង៧ជាមួយបាបទាំង៧

Mission

TRAIT(PD)

អាការៈផ្លូវចិត្តក្នុងរាងកាយមនុស្ស

Mission

THE GREAT CIRCLE

ខ្សែបន្ទាត់អ័ក្សផែនដី/រង្វង់អង្គvsរង្វង់ពីរ៉ាមីត

Mission

Dreamara's Zodiac

លម្អិតថាមពលតារានិករទាំង១២

Mission

BECOME A DREAMARA

ដាក់ពាក្យដើម្បីក្លាយជាតួអង្គក្នុងរឿង

Mission

BUY ASESSORIES

ទិញសម្ភារៈផ្សេងៗ

Mission
Mission

STUDY CALENDAR

ឆែកមើលកាលបរិច្ឆេទនៃការបង្រៀនទាំងអស់របស់ខ្ញុំ

Mission

DORE CLASSROOM

តោះ! ចូលរៀនឥឡូវនេះ!

Mission

DORE STUDENT

ចុះឈ្មោះក្លាយជាកូនសិស្សសោមដូរ៉េដោយឥតគិតថ្លៃ

Mission

TEST YOUR SELF

វាស់ស្ទង់កម្រិតចិត្តជាអ្នកនិពន្ធរបស់អ្នក

Mission

MELODY/ LYRICS

ចែករំលែកចំណេះដឹងនៃអាជីពនិពន្ធចម្រៀង

Mission

MOVIE/ SCREENPLAY

ចែករំលែកបទពិសោធន៍ នៃការនិពន្ធខ្សែភាពយន្ត

Mission

DOCUMENT ROOM

ចែករំលែកឯកសារដោយឥតគិតថ្លៃ

Mission

WRITER'S TIP

តិកនិក/គន្លិះពិសេសៗពីអ្នកនិពន្ធសោមដូរ៉េ

Mission

WRITER'S JOURNEY

ស្តាប់បទពិសោធន៍ខ្ញុំច្នៃអាជីពអ្នក

  • ចម្រៀងចូលឆ្នាំខ្មែរកាឌិនហយផ្អើលអ្នកគាំទ្រទាំងកណ្តាលយប់

    ចម្រៀងចូលឆ្នាំខ្មែរកាឌិនហយផ្អើលអ្នកគាំទ្រទាំងកណ្តាលយប់

     បន្ទាប់ពីខ្ញុំបានផ្អាកនិពន្ធចម្រៀងជាង១ឆ្នាំ! ខ្ញុំសម្រេចចិត្តបញ្ចេញស្នាដៃចម្រៀងឌឺដងផ្លែផ្កាម្តងទៀត ដែលមានស្ទីលនិងរសជាតិដូចឆ្នាំមុនដដែល។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ!


    ចម្រៀងមួយបទនេះថតភ្លាមបង្ហោះTeaserភ្លាម ទទួលបានការចូលមើលដល់ទៅជាង២លាន View ត្រឹមរយៈពេលជិត៧ម៉ោង ។ ហើយជិត៣លាន View ត្រឹមតែរយៈពេល20ម៉ោង ។
     បន្ទាប់ពីបែកធ្លាយវិដេអូថតភ្លាមៗត្រូវគេបង្ហោះផ្អើលមួយចំហៀងប្រទេស បងស្រីសុគន្ធនីសាក៏សម្រេចចិត្តថាបញ្ចេញ Official Video ភ្លាមៗបន្ទាប់ពីថតរួចត្រឹមតែ១ថ្ងៃប៉ុណ្ណោះ! 



    សង្ឃឹមថាចម្រៀងមួយបទនេះ បញ្ជ្រាបអត្ថន័យថ្មីនៃរសជាតិដើមនិងអាចអន្ទងចិត្តអ្នកគាំទ្រដូចកាលពីឆ្នាំមុនដែរ!! សាធុ សាធុ សាធុ! 

  • និពន្ធឲ្យគេ! តែគេមិនដាក់ឈ្មោះ!

    និពន្ធឲ្យគេ! តែគេមិនដាក់ឈ្មោះ!

     ខ្ញុំបាននិពន្ធឲ្យគេ តែគេមិនដាក់ឈ្មោះខ្ញុំ

                          ក្នុងពិភពសិល្បៈ មានស្នាដៃជាច្រើនដែលធ្វើឲ្យមនុស្សសប្បាយចិត្ត ឬរំភើបអារម្មណ៍។ មនុស្សចាំតែសំឡេងអ្នកច្រៀង ចាំតែតួឯកក្នុងភាពយន្ត ប៉ុន្តែមានមនុស្សម្នាក់នៅពីក្រោយស្នាដៃទាំងនោះ ដែលមនុស្សជាច្រើនមិនដែលឃើញឈ្មោះគឺ......​ អ្នកនិពន្ធ។

    ខ្ញុំក៏ធ្លាប់ស្ថិតក្នុងស្ថានភាពនោះដែរ។ ខ្ញុំបានសរសេរចម្រៀង សរសេរសាច់រឿង ឬបង្កើតគំនិតឲ្យគេ ប៉ុន្តែពេលស្នាដៃនោះចេញទៅសាធារណៈ ឈ្មោះខ្ញុំបែរជាត្រូវជំនួសដោយឈ្មោះអ្នកផ្សេង។

    គ្រាដំបូងនៃអាជីពខ្ញុំមានអារម្មណ៍ថាខូចចិត្តខ្លាំង។  មិនមែនព្រោះចង់ល្បីទេ ប៉ុន្តែព្រោះស្នាដៃដែលយើងបានចំណាយពេល គំនិត និងអារម្មណ៍ដាក់ចូលទៅក្នុងវា គួរតែមានការទទួលស្គាល់មួយចំនួន។

    ប៉ុន្តែជីវិតអ្នកនិពន្ធពេលខ្លះក៏បែបនេះ។ មានអ្នកនិពន្ធជាច្រើននៅលើពិភពលោកដែលធ្វើការនៅពីក្រោយឆាក។ ស្នាដៃរបស់ពួកគេអាចធ្វើឲ្យភាពយន្តមួយល្បី ឬបទចម្រៀងមួយក្លាយជាបទពេញនិយម ប៉ុន្តែមនុស្សភាគច្រើនមិនស្គាល់ឈ្មោះអ្នកនិពន្ធនោះឡើយ។

    ទោះយ៉ាងណា បទពិសោធន៍បែបនេះក៏បានបង្រៀនខ្ញុំរឿងសំខាន់មួយ។ វាបង្រៀនឲ្យខ្ញុំដឹងថា តម្លៃពិតរបស់អ្នកនិពន្ធមិនមែនស្ថិតនៅលើឈ្មោះដែលបង្ហាញមុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការបង្កើតស្នាដៃដែលប៉ះពាល់ចិត្តមនុស្ស។

    ជាការពិត អ្នកនិពន្ធគួរតែទទួលបានការគោរព និងការដាក់ឈ្មោះលើស្នាដៃរបស់ខ្លួន។ ប៉ុន្តែបើថ្ងៃណាមួយអ្នកជួបស្ថានភាពដែលស្នាដៃរបស់អ្នកមិនមានឈ្មោះអ្នក សូមកុំអោយវាធ្វើឲ្យអ្នកបាត់បង់ទឹកចិត្តក្នុងការសរសេរ។

    ព្រោះសម្រាប់អ្នកនិពន្ធពិតប្រាកដ ស្នាដៃមួយគ្រាន់តែជាជំហានមួយក្នុងដំណើរវែងឆ្ងាយ។ ថ្ងៃណាមួយ ពេលស្នាដៃកាន់តែច្រើន និងបទពិសោធន៍កាន់តែជ្រៅ ឈ្មោះអ្នកនឹងមិនអាចលាក់នៅពីក្រោយស្នាដៃបានទៀតឡើយ អាថ៍កំបាំងក៏នឹងត្រូវលាតត្រដាង។

    ស្នាដៃពិតប្រាកដ មានសម្លេងរបស់វា។

    ខ្ញុំនិងលើកយកប្រធានបទនេះមកពិភាក្សា! ព្រោះខ្ញុំដឹងថាអ្នកនិពន្ធដែលចាប់ផ្តើមដំបូងគឺជាជនរងគ្រោះយ៉ាងពិតប្រាកដក្នុងរឿងនេះ! 

    ចង់សរសេរឲ្យគេ ព្រោះគេល្បី

    អ្នកនិពន្ធថ្មីៗឃើញអ្នកសិល្បៈល្បីៗប្រៀបដូចជាទេវតា សូម្បីតែគ្មានឈ្មោះក៏សុខចិត្តសរសេរឲ្យ ដើម្បីបានឱកាសបង្ហាញសមត្ថភាព។

    វិធីដោះស្រាយ

     • មុនសរសេរ ត្រូវលើកឡើងពីរឿងគុណធម៌ សង្កត់លើភាពច្បាស់លាស់និងការស្នើសុំឲ្យបង្ហាញCredit បង្ហាញឲ្យគេឃើញថា ទោះយើងថ្មីមែនពិត តែយើងមានគុណភាពនិងច្បាស់លាស់ 

     • ប្រសិនបើពួកគេស្នើសុំមិនដាក់ឈ្មោះ អ្នកត្រូវសួរគេថា តើឱកាសនេះមានតម្លៃគ្រប់គ្រាន់ សាកសមនិងខ្ញុំប្តូរយកក្រេឌីតឬអត់?  ស្នាដៃមួយនេះគឺជាការចងចាំ អស់មួយជីវិត! ហើយខ្ញុំនិងលើកយកមកនិទាន ប្រាប់អ្នកសិល្បៈដទៃទៀតឲ្យដឹង!

     •ករណីអ្នកភ្លេង អ្នកចម្រៀងស្នើសុំកុំឲ្យអ្នកដាក់ឈ្មោះ! ដាច់ខាតប្រញ៉ាប់ដើរចេញពីពួកគេ! ទោះបីគេល្បីកម្រិតណាក៏ដោយ ចូរចងចាំថា វាជាហុងស៊ុយនិងវេរា ។

    គេឲ្យលុយជាថ្នូរមិនដាក់ឈ្មោះ

    នេះជារឿងកើតឡើងជាញឹកញាប់ក្នុងវិស័យចម្រៀង និងភាពយន្ត។ គេអាចទិញស្នាដៃ ដោយមិនដាក់ឈ្មោះអ្នកនិពន្ធ។ ករណីគេចង់អួតបង្ហាញពីសមត្ថភាព​ ឬក៏តែម។

    វិធីដោះស្រាយ

     • បើអ្នកព្រមទទួលលក្ខខណ្ឌនេះ ត្រូវយល់ថា វាជា Ghostwriting! 

     • ត្រូវមាន កិច្ចសន្យា (contract) ឲ្យច្បាស់

     • ត្រូវប្រាកដថាតម្លៃដែលអ្នកទទួល គឺសមរម្យនឹងការលះបង់ឈ្មោះ

    គេមានគំនិតចង់ឲ្យយើងសរសេរ

    ពេលខ្លះមនុស្សម្នាក់គ្រាន់តែមានគំនិតដំបូង ប៉ុន្តែអ្នកនិពន្ធជាអ្នកអភិវឌ្ឍសាច់រឿងទាំងមូល។ ប៉ុន្តែចុងក្រោយ គេអះអាងថាជាម្ចាស់ស្នាដៃ។ វាគឺជារឿងដែលគ្មានគុណធម៌ទាល់តែសោះ ហើយក្នុងពិភពសិល្បៈគឺកើតឡើងច្រើនមែនទែន ។

    វិធីដោះស្រាយ

     • ត្រូវពិភាក្សា Ownership និង Credit មុនចាប់ផ្តើម ថាជាការចូលរួមសហការ ឬក៏បង្ហាញថា ជាអ្នកផ្តល់គំនិត ជៀសវៀង ប្រើពាក្យថា (និពន្ធរួម) នោះមានន័យថា គេកំពុងតែខ្សែលើអ្នក

     • កំណត់ឲ្យច្បាស់ ចែកឲ្យដាច់ថា តើជា Co-writer ឬ Main Writer 

     • ការសរសេរជាក្រុម ត្រូវមានការយល់ព្រមពីដំបូង សួរចំៗកុំស្ទាក់ស្ទើរ

    ការបោកប្រាស់ទំនុកចិត្ត

    មានករណីខ្លះដែលអ្នកនិពន្ធសរសេររួចហើយ ប៉ុន្តែមិនបានទទួលប្រាក់ និងមិនបានឈ្មោះផងដែរ។ នេះស្ថិតនៅក្នុងករណីទោសទណ្ឌបោកប្រាស់ទំនុកចិត្ត/ឆបោក គួរតែប្រយត្ន័ប្រយ៉ែង ។

    វិធីដោះស្រាយ

     • កុំផ្ញើស្នាដៃពេញលេញ ដោយគ្មានការព្រមព្រៀង

     • ត្រូវតែមានលិខិតព្រមព្រៀងជាលាយលក្ខណ៍អក្សរ 

     • រក្សាទុកឯកសារ Draft ឬកាលបរិច្ឆេទស្នាដៃជាភស្តុតាង

    [ សារសំខាន់ទៅកាន់អ្នកនិពន្ធគ្រប់រូប ]

    ការសរសេរស្នាដៃគឺជាការប្រើប្រាស់ គំនិត បទពិសោធន៍ និងអារម្មណ៍។ ដូច្នេះអ្នកនិពន្ធគួរតែគោរពតម្លៃស្នាដៃរបស់ខ្លួន ។ ការជួយអ្នកដទៃអាចធ្វើបាន ប៉ុន្តែកុំអោយវាក្លាយជាការបាត់បង់អត្តសញ្ញាណអ្នកនិពន្ធ។ ព្រោះសម្រាប់អ្នកនិពន្ធពិតប្រាកដ ស្នាដៃអាចនៅពីក្រោយឆាកបាន ប៉ុន្តែតម្លៃអ្នកនិពន្ធមិនគួរត្រូវបន្ទាបឡើយ ។ គ្រូបាធ្យាយរបស់អ្នកនិពន្ធមានឬទ្ធិអំណាចលើសអ្វីទាំងអស់ សូមផ្តល់តម្លៃជូនគាត់ ដើម្បីជារាស៊ីក្នុងវិថីមួយនេះ ។ 

    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • និពន្ធដំបូង!ដាក់តម្លៃខ្លួនបែបណា?

    និពន្ធដំបូង!ដាក់តម្លៃខ្លួនបែបណា?

    [ និពន្ធដំបូង គួរដាក់តម្លៃខ្លួនបែបណា? ]

             សំណួរមួយដែលអ្នកនិពន្ធថ្មីៗតែងសួរខ្លួនឯងគឺ៖ “តើខ្ញុំគួរដាក់តម្លៃការងាររបស់ខ្លួនប៉ុន្មាន?” ការដាក់តម្លៃមិនមែនជារឿងងាយទេ។ បើដាក់ថោកពេក អាចធ្វើឲ្យការងាររបស់អ្នកមើលទៅគ្មានតម្លៃ។ បើដាក់ខ្ពស់ពេក អ្នកអាចបាត់ឱកាសការងារដំបូង។ ដូច្នេះអ្នកនិពន្ធថ្មីគួរតែមានយុទ្ធសាស្ត្រដូចខាងក្រោម៖

    គន្លិះទី១៖ ចាប់ផ្តើមពីការបង្កើតបទពិសោធន៍ នៅដំណាក់កាលដំបូង គោលដៅសំខាន់មិនមែនតែប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺ បទពិសោធន៍ និងឱកាស។ ការងារដំបូងៗអាចដាក់តម្លៃមធ្យម ឬពេលខ្លះធ្វើក្នុងតម្លៃទាបជាងទីផ្សារបន្តិច ដើម្បីបង្កើត Portfolio និងឲ្យមនុស្សស្គាល់ស្នាដៃរបស់អ្នក។ 
    គន្លិះទី២៖ កុំធ្វើការដោយឥតគិតថ្លៃជាប្រចាំ ការជួយឬការសាកល្បងម្តងម្កាលអាចធ្វើបាន។ ប៉ុន្តែបើធ្វើការដោយឥតគិតថ្លៃជាប្រចាំ វាអាចធ្វើឲ្យមនុស្សមើលស្នាដៃអ្នកថាមិនមានតម្លៃ។ អ្នកនិពន្ធគួរតែដាក់តម្លៃយ៉ាងហោចណាស់ដើម្បីបង្ហាញថា ស្នាដៃគឺជាជំនាញ មិនមែនជារឿងលេង។
     គន្លិះទី៣៖  សិក្សាតម្លៃក្នុងទីផ្សារ ថាអ្នកនិពន្ធផ្សេងៗដាក់តម្លៃប៉ុន្មាន • ការងារប្រភេទដូចគ្នាមានតម្លៃប្រហែលប៉ុន្មាន ការយល់ពីទីផ្សារជួយឲ្យអ្នកដាក់តម្លៃបានសមរម្យ។ 
    គន្លិះទី៤៖  បង្កើនតម្លៃតាមបទពិសោធន៍ ពេលអ្នកមានស្នាដៃកាន់តែច្រើន មានឈ្មោះ និងមានអ្នកស្គាល់ការងាររបស់អ្នក ការដាក់តម្លៃក៏អាចកើនឡើងតាមនោះ។ អ្នកនិពន្ធជាច្រើននៅលើពិភពលោកចាប់ផ្តើមពីតម្លៃតិច ប៉ុន្តែក្រោយមកស្នាដៃរបស់ពួកគេមានតម្លៃខ្ពស់ តួយ៉ាងដូចជាអ្នកនិពន្ធ សោមដូរ៉េជាដើម! កម្រៃដែលខ្ញុំទទួលបានលើកដំបូងក្នុងអាជីព និពន្ធប្រូលបទចម្លងពីបរទេស ១បទគឺ១០ដុល្លា។
    គន្លិះទី៥៖  ចែកប្រភេទស្នាដៃ៖ / ប្រភេទស្ប៉ដពាណិជ្ជកម្ម - ត្រូវតែមានតម្លៃគុណនិង២  / ប្រភេទបទញាក់ - ត្រូវតែមានតម្លៃថ្លៃជាងបទសង់ទីម៉ង់ធម្មតា / ប្រភេទសហសម័យបុរាណ - ទាមទារការច្នៃប្រតិដ្ឋខ្ពស់  ត្រូវមានកំរៃបញ្ចូលបន្ថែម / ប្រភេទខ្សែភាពយន្ត - ត្រូវមានតម្លៃជាភាគរយបន្ថែមព្រោះទំហំនៃការផលិតទ្រង់ទ្រាយធំ ។
     ⸻ សារចុងក្រោយ អ្នកនិពន្ធថ្មីមិនចាំបាច់ចាប់ផ្តើមពីតម្លៃខ្ពស់បំផុតទេ។ តែសូមកុំភ្លេចថា ស្នាដៃរបស់អ្នកមានតម្លៃ។ ចាប់ផ្តើមពីតម្លៃសមរម្យ បង្កើតបទពិសោធន៍ បង្កើនជំនាញ ហើយថ្ងៃណាមួយ តម្លៃនោះនឹងកើនឡើងតាមកិត្តិយស និងស្នាដៃដែលអ្នកបានបង្កើត។ 


    តម្លៃសម្រាប់ឆ្នាំ២០២៦
    ប្រភេទនិពន្ធ បរិមាណ តម្លៃប្រហាក់ប្រហែល
    មេឡូឌីចម្រៀង 1បទ 30-100$
    ប្រូលចម្រៀង 1បទ 50-150$
    ប្រូលបទពាណិជ្ជកម្ម 1បទ 100-300$
    Commercial 40sec-2 Mins 100-300$
    និពន្ធScript 40sec - 2 Min 20-50$
    ភាពយន្តភាគទូរទស្សន៍ 1ភាគ 70-250$
    ភាពយន្តខ្នាតធំ 1រឿង 1000-3500$
    NOTE* 
    - តម្លៃទាំងអស់មិនរាប់បញ្ចូលជាមួយពន្ធ 
     - តម្លៃទាំងអស់មិនរាប់បញ្ចូលជាមួយការចែកភាគរយជាមួយនិងភ្នាក់ងារAGENCY
     - តម្លៃការនិពន្ធបទចម្រៀងបែងចែកឲ្យដាច់ជាមួយអ្នកភ្លេង ជៀសវាងបញ្ហារកាំរកូស 
     - តម្លៃទាំងអស់អ្នកនិពន្ធត្រូវចចារជាមួយម្ចាស់គម្រោងផលិត/ភ្នាក់ងារAGENCY/ថៅកែ ហើយត្រូវតែប្រុងប្រយត្ន័ និងត្រូវមានការចុះកិច្ចសន្យា ជាលិខិតផ្លូវច្បាប់ត្រឹមត្រូវទើបជាស្នាដៃដែលត្រឹមត្រូវស្របច្បាប់ដើម្បីតម្លៃខ្លួននិងការការពារសិទ្ធដែលជាស្នាដៃរបស់យើង ហើយត្រូវពិនិត្យឲ្យបានល្អិតល្អន់ត្រង់ចំណុច លក្ខខណ្ឌ(រយៈពេល-តួនាទី-ចំនួន-តម្លៃ)ឲ្យបានច្បាស់លាស់ 
     - ការចចារលើតម្លៃខ្សែភាពយន្តភាគគឺត្រូវបែងចែកជាមួយការសរសេរ (Scene Breakdown - Dialogue - Screenplay) ប្រសិនបើយើងមានសមត្ថភាពអាចធ្វើវាទាំងអស់ យើងអាចទទួលបានតម្លៃកាន់ត់ែខ្ពស់
    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • ចាប់ផ្តើមពីសូន្យ អ្នកនិពន្ធត្រូវធ្វើអ្វីខ្លះ?

    ចាប់ផ្តើមពីសូន្យ អ្នកនិពន្ធត្រូវធ្វើអ្វីខ្លះ?

    [ ខ្ញុំស្រលាញ់អាជីពនិពន្ធ តើគួរធ្វើអ្វីខ្លះ? ]

               ការចាប់ផ្តើមពីសូន្យ មិនមែនជាអប្បបរមានៃសមត្ថភាពទេ វាគឺជាពេលវេលាដ៏ស្រស់ស្អាតបំផុតសម្រាប់ដាំគ្រាប់ពូជនៃក្តីស្រម៉ៃ។ អ្នកនិពន្ធម្នាក់ មិនកើតមកជាមួយប៉ាកកានៅលើដៃឡើយ គឺគាត់កើតមកជាមួយអារម្មណ៍ ក្តីស្រម៉ៃ គោលដៅ និងការមិនបោះបង់។ 
    កំពុងឈរនៅចំណុចសូន្យ ងងិតឈឹង មិនដឹងថាទៅទិសណា សូមអាន៖

    ទម្លាប់

    អានឲ្យច្រើន ដើម្បីពង្រីកពិភពខាងក្នុង អានស្នាដៃពីអ្នកនិពន្ធរៀមច្បង ដែលអ្នកស្រលាញ់ចូលចិត្ត។ មិនមែនដើម្បីប្រៀបធៀបទេ ប៉ុន្តែដើម្បីយល់ពីSTYLEរបស់គេ ។ ការអានសៀវភៅគឺជាសាលាដែលមិនគិតថ្លៃ។
    អ្វីដែលត្រូវធ្វើ:  ទិញសៀវភៅចំណងជើងល្អៗ ទិញអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ចង់សរសេរ! / រៀនអានសៀវភៅ១ថ្ងៃ១ទំព័រ / បង្កើតទម្លាប់ចំណូលចិត្តអាន រហូតដល់ថ្នាក់សូម្បីតែជិះឡានតាមផ្លូវ ក៏ចូលចិត្តអានស្លាកសញ្ញា ឬឈ្មោះហាងតាមផ្លូវ ។  

    ស្វែងរក

    STYLEផ្ទាល់ខ្លួន កុំចម្លងស្ទីលអ្នកណា។ អ្នកអាចរៀនពីគេ ប៉ុន្តែត្រូវរកឲ្យឃើញថា “សំឡេង” របស់អ្នកមានអ្វីខុសគេ។ សំឡេងនោះគឺបទពិសោធន៍ របួស ស្នាមញញឹម និងការតស៊ូរបស់អ្នកផ្ទាល់។
    អ្វីដែលត្រូវធ្វើ:  ស្រាវជ្រាវឈ្មោះអ្នកនិពន្ធ អ្នកដឹកនាំ Add ឬក៏ Follow! តាមដានស្នាដៃអ្នកនិពន្ធទាំងអស ហើយជ្រើសរើសអ្នកនិពន្ធណាម្នាក់ ដែលអ្នកស្រលាញ់ទឹកដៃរបស់គាត់ជាងគេ ហើយព្យាយាមស្រាវជ្រាវរាល់សកម្មភាពដែលគាត់បានធ្វើដើម្បីFollow 

    បើកបេះដូង

    ឲ្យធំទទួលយកការរិះគន់ អ្នករិះគន់គឺជាអ្នកតាមដានមើលបំណាំយើង ពួកគេក៏រាប់ជាឱបករណ៍មួយជួយជម្រុញឲ្យស្នាដៃរបស់យើងកាន់តែផុសផុល និងល្បី។ រៀនស្ដាប់ យកអ្វីល្អ ចោលអ្វីមិនសម ហើយបន្តដំណើរ។ 
    អ្វីដែលត្រូវធ្វើ:  ប្រកាន់គំនិតវិជ្ជមានជានិច្ច ហើយប្រាប់ខ្លួនឯងថា ខ្ញុំជាអ្នកនិពន្ធដែលមិនល្អឥតខ្ចោះ តែខ្ញុំនិងក្លាយជាអ្នកនិពន្ធដែលល្អសម្រាប់អ្នកស្រលាញ់និងគាំទ្រខ្ញុំពិតប្រាកដ /  បង្កើតPAGEសម្រាប់ខ្លួនឯង សម័យនេះ អ្នកនិពន្ធមិនត្រូវរង់ចាំតែសារព័ត៌មាន ឬក៏ផលិតកម្មទាក់ទងមកទេ ។ អ្នកអាចបង្កើតទំព័រ Facebook, YouTube ឬ Website ដើម្បីបង្ហាញខ្លួនរបស់អ្នក

    បង្កើតវិន័យ 

    អ្នកនិពន្ធអាជីពពិតប្រាកដត្រូវដាក់ចិត្តដើរលើវិថីនេះយូរអង្វែងត្រូវតែមានវិន័យត្រឹមត្រូវ ដើម្បីគុណភាពការងារ លើវិស័យមួយនេះ។
    អ្វីដែលត្រូវធ្វើ: បង្កើតវិន័យផ្ទាល់ខ្លួន ! បង្កើតគម្រោង ! បង្កើតការស្រមើស្រម៉ៃដោយឥតដែនកំណត់។ កំណត់ម៉ោងសរសេរ កំណត់គោលដៅ ធ្វើ Habit Tracker / Life Diary / Todo list។ 

    សរសេរ 

    មិនរង់ចាំការអនុញ្ញាតពីនណារ! កុំផ្តោតលើហេតុផលថារង់ចាំឲ្យមានអ្នកទទួលស្គាល់សិន ទើបចាប់ផ្តើម។ 
    អ្វីដែលត្រូវធ្វើ: សរសេររៀងរាល់ថ្ងៃ ទោះត្រឹម១ឃ្លាក៏ដោយ។ រៀនសរសេរកំណត់ហេតុ! សរសេរអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ ។ ការសរសេរជាទម្លាប់ គឺជាការGYMខួរក្បាលរបស់អ្នកនិពន្ធ ឲ្យឡើងសាច់ដុំរឹងមាំ។ បើអ្នកស្រមៃថាខ្លួនឯងជាអ្នកនិពន្ធ ចូរចាប់ផ្តើមថ្ងៃនេះ។ ការចាប់ផ្តើមពីសូន្យ មិនគួរអោយខ្លាចទេ។ ព្រោះសូន្យគ្រាន់តែជារង្វង់។ ហើយរង្វង់គ្មានចំណុចបញ្ចប់។
    អ្នកនិពន្ធចម្រៀង

    ស្គាល់រចនាសម្ព័ន្ធបទចម្រៀង៖ Verse = ពណ៌នាសាច់រឿង / Chorus =ចំណុចចាប់អារម្មណ៍អ្នកស្តាប់ខ្លាំងគេហៅថាHook  / ចំណងជើង= ទាក់ទាញអ្នកស្តាប់មុនដំបូងគេ 

    អភិវឌ្ឍស្ទីលផ្ទាល់ខ្លួន៖ ស្វែងរកពណ៌​នៃអារម្មណ៍របស់ខ្លួនឯង ចូលចិត្តនិពន្ធជាងគេតើជាប្រភេទបទ សង់ទីម៉ង់/បទញាក់/បទទាន់សម័យ/បទបុរាណ!! ឬក៏ប្រភេទអ្វីផ្សេងទៀត!

    សហការជាមួយអ្នកភ្លេង៖ បង្កើតទំនាក់ទំនងជាមួយអ្នកភ្លេង / សិក្សាស្វែងយល់ជាមួយគ្នាបន្ថែម កុំខ្លាចក្នុងការប្រាប់ពីកំហុសឆ្គង ដើម្បីធ្វើឲ្យយើងកាន់តែអភិវឌ្ឍន៍ជាងមុន

    អ្នកនិពន្ធភាពយន្ត

    ស្គាល់រចនាសម្ព័ន្ធសាច់រឿង៖ Act Structure បង្ហាញពីរិះគល់បញ្ហា/ជម្លោះ/ការដោះស្រាយ/កូនសោរអារម្មណ៍និង គំនិតក្តោបអត្ថន័យធំនៃសាច់រឿង

    បង្កើតប្រវត្តិរូបតួអង្គ៖ Character Profile តួអង្គឈ្មោះអ្វី?មានរូបរាងបែបណា ចូលចិត្តការស្លៀកពាក់បែបណា?មានអត្តចរិកបែបណា?ចូលចិត្តអ្វី?ពូកែអ្វី?ខ្លាចអ្វី?មានគ្រួសារប៉ុន្មានអ្នក?ផ្ទះនៅឯណា?មានគោលបំណងអ្វី?

    បង្កើតផែនទី៖ The Mapបង្កើតផែនទីមួយដើម្បីកំណត់ចំណាំនៃទីតាំងទាំងអស់ក្នុងសាច់រឿង 

    • បង្កើតរចនាសម្ពន្ធ័តួអង្គ៖ Family Tree  

    រៀនសរសេរអត្ថបទភាពយន្ត៖ Screen Play Format / Scene Heading - Action - Dialogue

    រៀនវិភាគ៖ បង្កើត Plot Twist/ កំណែRevive / Special Scene

    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • romdul1
    romdul2 small
    romdul1small
    romdul2
    romdul3 small
    romdul2 small
    romdul3
    romdul1
    romdul3 small