បទចម្រៀងចូលឆ្នាំចិនដែលខ្ញុំនិពន្ធនៅតែល្បីរាល់ឆ្នាំ
ចូលឆ្នាំចិន គឺជាពេលវេលាដ៏ពិសេសសម្រាប់គ្រួសារដែលមានខ្សែស្រឡាយចិន ដើម្បីអបអរសាទរ និងចាប់ផ្តើមឆ្នាំថ្មីដោយសុភមង្គល។ បទសុំស្រលាញ់សុំអាំងប៉ាវ បកស្រាយដោយបងស្រី លីអ៊ីវាធីណា គឺជាបទដែលតែងតែត្រូវគេយកមកច្រៀង រៀងរាល់ឆ្នាំ ជាពិសេសត្រង់កន្លែង ឲ្យអាំងប៉ាវសិនម៉ោ គឺជា Hook ដែលធ្វើឲ្យ Viral ។
ជារៀងរាល់ឆ្នាំ បទចម្រៀងនេះមិនត្រឹមតែចូលចិត្តក្នុងចំណោមអ្នកស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ក្លាយទៅជាសញ្ញានៃអារម្មណ៍អបអរសាទរ និងការចាប់ផ្តើមថ្មី។ មូលហេតុដែលវានៅតែល្បីក៏ព្រោះតែគ្រប់គ្នា ចូលចិត្តយកវាទៅច្រៀងដើម្បីសុំអាំងប៉ាវពីអ្នកណាម្នាក់។
បទនេះខ្ញុំបានចំណាយពេលច្នៃម៉ូដខោអាវបែបចិន ដោយរួមដៃកាត់ដេរជាមួយមិត្តរបស់ខ្ញុំ គឺលោកអិលអេ! ដែលមានជំនាញពូកែនិងប៉ិនប្រសព្វ ហើយក៏មានការជ្រោមជ្រែងពីអ្នកមីងសុជាតិ ដែលជាអ្នកគ្រូបង្រៀនដេរទី១ក្នុងឆាកជីវិតរបស់ខ្ញុំ ផងដែរ។
បទនេះខ្ញុំបានសរសេរក្នុងកំឡុងឆ្នាំ២០១៦ ហើយក៏ទទួលបានការរិះគន់ភ្លូកទឹកភ្លូកដីម្តងហើយ ជាពិសេស មានអ្នកផលិតមាតិកាម្នាក់បានយកទៅ Reaction បែបមើលងាយក្នុងបង្គន់ ។ ខ្ញុំក៏ប្រត្តិកម្មតាមរយៈ Post លើ Facebook រហូតធ្វើឲ្យសារព័ត៌មានចុះផ្សាយព្រោងព្រាត។ តែកំដៅមិនបានយូរទេ អ្នកផលិតមាតិការនោះក៏បានឆាតមកសុំទោសខ្ញុំផ្ទាល់ដោយសន្យាថាលុបវិដេអូ ហើយខ្ញុំក៏សម្រេចចិត្តលុបផុសចោលទៅដើម្បីឲ្យរឿងពីធំមកតូច ។
សម្រាប់ខ្ញុំ បទចម្រៀងនេះមិនត្រឹមតែជាបរិយាកាសរីករាយទេ ប៉ុន្តែវាក៏ជាសារបង្ហាញពី ភាពរីករាយ ក្រមិចក្រមើម និងចិត្តសាស្រ្តរបស់ខ្ញុំ។ រាល់ឆ្នាំ ខ្ញុំសង្ឃឹមថាបទនេះនឹងបន្តក្លាយទៅជាបទចម្រៀងដែលអ្នកស្តាប់ទាំងអស់នៅតែចូលចិត្ត និងចងចាំរៀងរហូតទៅ!
.jpg)





