I am a Writer

Mission
Mission

BOOKING SHOP

ចុះឈ្មោះដើម្បីកក់ទិញសៀវភៅ

Mission

CONCEPT/CHAPTER

គ្រោងឆ្អឺងរឿង/សង្ខេបជំពូកទាំងអស់

Mission

GOD PROFILE

អទិទេពទាំង៦ទិសមកពីអរិយធម៌ផ្សេងៗ

Mission

CHAKRAS VS 7SINS

អាថ៍កំបាំងថាមពលចក្រាទាំង៧ជាមួយបាបទាំង៧

Mission

PERSONALITY DISORDERS

អាការជំងឺផ្លូវចិត្តដែលនៅក្នុងរាងកាយរបស់មនុស្ស

Mission

THE GREAT CIRCLE

ខ្សែបន្ទាត់អ័ក្សផែនដី/រង្វង់អង្គvsរង្វង់ពីរ៉ាមីត

Mission

DREAMARA/ZODIAC

លម្អិតថាមពលតារានិករទាំង១២

Mission

BECOME A DREAMARA

សរសេរប្រវត្តិ ក្តីប្រាថ្នារបស់អ្នកមកកាន់ខ្ញុំ!

Mission

BUY ASESSORIES

ទិញសម្ភារៈផ្សេងៗ

Mission
Mission
Mission

STUDY CALENDAR

ឆែកមើលកាលបរិច្ឆេទនៃការបង្រៀនទាំងអស់របស់ខ្ញុំ

Mission

DORE CLASSROOM

តោះ! ចូលរៀនឥឡូវនេះ!

Mission

DORE STUDENT

ចុះឈ្មោះក្លាយជាកូនសិស្សសោមដូរ៉េដោយឥតគិតថ្លៃ

Mission

TEST YOUR SELF

ខ្ញុំនិងស្ទង់កម្រិតជាអ្នកនិពន្ធរបស់តាមរយៈការTESTចិត្តវិទ្យា

Mission

MELODY/LYRICS/WRITING

ចែករំលែកចំណេះដឹងនៃអាជីពនិពន្ធចម្រៀង

Mission

MOVIE/SCREENPLAY/WRITING

ចែករំលែកបទពិសោធន៍ការនិពន្ធខ្សែភាពយន្ត

Mission

DOCUMENT ROOM

ចែករំលែកឯកសារទាក់ទងនិងការសរសេរផ្សេងៗដោយឥតគិតថ្លៃ

Mission

WRITERS TIP

គន្លិះពិសេសៗពីសោមដូរ៉េ

Mission

WRITERS JOURNEY STORYTELLING

ស្តាប់បទពិសោធន៍ខ្ញុំច្នៃអាជីពអ្នក

  • ស្រីបាចិញ្ចឹមកូន SHORTFILM 2025

    បន្ទាប់ពីខ្ញុំបានប្រកាសនូវចំណងជើងរឿង ស្រីបាចិញ្ចឹមកូនដែលជាសាច់រឿងពិតដែលខ្ញុំទទួលបាន ពី CALLER របស់ស្ថានីយ៍វិទ្យុមហាជន ABC 106.5 ធ្វើឲ្យសាច់រឿងមួយនេះលេចរូបរាងឡើង ។ ថតបានពាក់កណ្តាល PROJECT SHORTFILM ត្រូវបានបង្កកអស់រយៈពេលមួយឆ្នាំ ទោះបីជាវិដេអូខ្លីៗ Behind The Scene បង្ហោះនៅក្នុងបណ្តាញសង្គមមានគេចុចមើលរាប់លាន Views គ្រប់ Page ។
    នៅពីក្រោយភាពចម្រូងចម្រាស់ផ្ទៃក្នុង សម្ពាធពីអ្នកគ្រប់គ្រងក្រោមហេតុផលថា អត្ថន័យ និងរូបភាពប៉ះពាល់ ធ្វើឲ្យខ្ញុំបង្ខំចិត្ត ផ្អាកការផលិតគម្រោងមួយនេះអស់រយៈពេល១ឆ្នាំ ទាំងបង្ខំចិត្ត ទោះបីជាវិទ្យុABC តែងតែរឮកឈ្មោះនិងប្រកាសផ្សាយជារឿយៗយ៉ាងណាក៏ដោយ
    ការវិលត្រឡប់មកសារជាថ្មី Project ស្រីបាចិញ្ចឹមកូន ត្រូវបានលេចរូបរាងឡើង ដោយធ្វើ EVENT LAUNCHING នៅក្នុងរោងកុន LEGEND CINEMA និងមានការ TOUR ទៅដល់ខេត្តសៀមរាបថែមទៀតផង! ក្រោមការដឹកនាំដោយ KA HENG ដែលជាកូនសិស្សផ្ទាល់របស់ខ្ញុំបាទ! អរគុណហេងសម្រាប់ក្តីពុះពារមួយនេះ ! 



    ចម្រៀងខ្សែរឿងអប់រំប្រភេទ SHORTFILM មានរយៈពេល៤០នាទី 

    មានឈ្មោះថា ( ស្រីបាចិញ្ចឹមកូន )

    សម្តែងដោយ៖ កាតុ សុគន្ធថេរាយុ យ៉ាន់សុជាតា ក្រុម4T ឌីណា ធុលមករា បូរិន ធីតា អាតសុខ 

    អមដោយចម្រៀងចំនួនបទ៖

    01- ស្រីបាចិញ្ចឹមកូន-----------------------ច្រៀងដោយ កាតុ

    02- ផ្ញើបរិញ្ញបត្រ័ឲ្យមេឃមើល------------ច្រៀងដោយ សុគន្ធថេរាយុ

    03- ផ្ញើបរិញ្ញាបត្រ័ឲ្យមេឃមើល-----------ច្រៀងដោយ យ៉ាន់ សុជាតា


    រូបថតអនុស្សាវរីយ៍ពេលចាក់បញ្ចាំងនៅរោងកុនLEGEND ភ្នំពេញ


    រូបថតអនុស្សាវរីយ៍ជាមួយម៉ាក់ ប្អូនស្រីបង្កើត និងម្តាយធំរបស់ខ្ញុំ

    រូបថតអនុស្សាវរីយ៍ជាមួយប្អូនស្រីវិគី ពិធីការនី

    រូបថតអនុស្សាវរីយ៍ពេលចាក់បញ្ចាំងនៅរោងកុនLEGEND ខេត្តសៀមរាប 




  • អនុស្សាវរីយ៍ជាមួយបងប្រុសឱកញ៉ាខេមរៈសេរីមន្ត

     រំឭកអនុស្សាវរីយ៍ជាមួយបងប្រុសឱកញ៉ាខេមរៈសេរីមន្ត ក្នុងបទចម្រៀងទេសចរណ៍ ដែលខ្ញុំបានសរសេរក្នុងឆ្នាំ២០១៧ ។ ជាមួយបទចម្រៀងទេសចរ ដែលរៀបចំឡើងដោយ ឯកឩត្តម គួចចំរើន ក្នុង PROJECT មួយមានឈ្មោះថា ( ក្រុងព្រះសីហនុឋានសួគ៍ជាប់ដី ) ហើយត្រូវបានសម្ភោធន៍នូវរូបសំណាក់ ព្រះថោងនាងនាគ ជាផ្លូវការដោយសម្តេចតេជោ ធ្វើឲ្យមានភាពល្បីល្បាញ ទាក់ទាញភ្ញៀវទេសចរទូទាំងប្រទេស

    ក្នុង PROJECT នេះក៏មានចម្រៀង២បទទៀត ដែលជាស្នាដៃរបស់ខ្ញុំផងដែរ៖




    01- កំពង់សោមប្រលោមចិត្ត ------------------------ច្រៀងដោយ ឱកញ៉ាខេមរៈសេរីមន្ត
    02- ទេសចរក្រមុំ----------------------------------------ច្រៀងដោយ មាស សុខសោភា
    03- បណ្តាំធម្មជាតិ--------------------------------------ច្រៀងដោយ សុគន្ធនីសា

    និពន្ធទំនុកច្រៀងដោយ៖ សោមដូរ៉េ / និពន្ធបទភ្លេងដោយ៖ THOMET





  • រាជនី Legendary ទាំង៩

     

    រាជនី Legendary ទាំង៩ តែនៅខ្វះម្នាក់! ដែលខ្ញុំបានប្រាថ្នារួមការងារជាមួយតាំងពីនៅក្មេង! ពេលនេះខ្ញុំបានសម្រេចក្តីស្រម៉ៃបាន៨នាក់ហើយនៅសល់តែ១នាក់ទេ! Soon ! #សោមដូរ៉េ

    ជាបងស្រីដ៏កម្សត់របស់ប្អូន ហើយក៏ស្រលាញ់ជាងគេ! ចរិតម៉ឺងម៉ាត់ នឹងធឹងពូកែអត់ធ្មត់! តែប្រើអារម្មណ៍ខ្លាំងពេក ធ្វើឲ្យប្អូនសោកសៅពេលដែលប្អូនខំជំនះគ្រប់យ៉ាងដើម្បីបង! តែងតែផ្តល់តម្លៃគ្រប់ការងាររបស់ប្អូន ពូកែផ្តល់កម្លាំងចិត្ត លើកទឹកចិត្តប្អូនគ្រប់កាលៈទេសៈ តែមិនអាចផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងជំនះឧបសគ្គបន្ត! ប្អូននៅតែរង់ចាំបងត្រឡប់មកវិញគ្រប់ពេលវេលា គ្មានថ្ងៃបោះបង់ការរង់ចាំឡើយ! ស្រលាញ់បងគ្រប់វេលាក្នុងដួងចិត្ត❤️

    ជាបងស្រីដែលមានចរិតខ្និកខ្នក់គួរឲ្យស្រលាញ់ ចិត្តត្រង់ស្លូ មាត់ដាចដោយពេល! តែធាតុពិតខាងក្នុងចិត្តល្អ ពូកែលួងប្អូន លើកទឹកចិត្តប្អូនគ្រប់ពេល ការងារស៊ីចង្វាក់ជាមួយគ្នាព្រោះ ចូលចិត្តប្រើអារម្មំណ៍ តែពេលខ្លះគួរឲ្យចង់ក្តិច!
    ជាបងស្រីដែលគួរឲ្យស្រលាញ់ ទន់ភ្លន់ខាងក្រៅ តែមឺងម៉ាត់ខាងក្នុង ! ចរិតនឹងធឹង គួរឲ្យគោរព មិនសូវនិយាយស្តី តែបងតែងស្តាប់គំនិតយោបល់ និងផ្តល់តម្លៃការងារជានិច្ច!
    ជាបងស្រីដែលមានបេះដូងស្មោះស រឹងមាំ រឹងរូសតិចៗ តែពូកែលើកទឹកចិត្ត ជាមនុស្សស្រីម្នាក់ដែលក្លាហានពូកែពុះពារ ទោះបីជាជួបការឈឺចាប់ប៉ុន្មានដង ក៏មិនដែលភ្លេចប្អូន ខឹង បន្ទោសប្អូន! ជាបងស្រីដែលខ្ញុំរៀនសូត្របានច្រើនជាងគេ! ខ្ញុំស្រលាញ់គាត់ណាស់!
    ជាបងស្រីដែលល្អប្រពៃ ចរិតសុភាពរាបសារ តែមិនគ្រប់ពេលដូចការគិត ទាំងការពិតបងចូលចិត្តលេងសើចច្រើន! ពូកែលើកទឹកចិត្ត និងផ្តល់តម្លៃដល់ប្អូនជានិច្ច! តែងតែយិតយោងលើកស្ទួយប្អូនមិនដែលប្រកែកពេលធ្វើការជាមួយ !
    ជាបងស្រីដែលពូកែ ចរិកមានៈបន្តិច មានបេះដូងថ្លាបរិសុទ្ធ ទៀងត្រង់ ត្រង់ខ្លាំងពេក សឹងតែលាក់ភាពទន់ជ្រាយខ្លួនឯងមិនបាន! ចូលចិត្តស្ទួយប្អូន លើកដំកើងសរសើរ គ្រប់វេលាមិនដែលបំភ្លេច
    ជាបងស្រីដែលអំនត់ តស៊ូ ពូកែ ចរិតសាមញ្ញហួសព្រំដែននៃការគិត តែចិត្តគំនិតដូចក្មេងគួរឲ្យស្រលាញ់ ចូលចិត្តស្ទួយ ប្រដៅ ផ្អែមខ្លះចត់ខ្លះ

    ជាបងស្រីដែលមានពោរពេញដោយថាមពល ម៉ឺងម៉ាត់ ម៉ដ្ឋចត់ ដូចមនុស្សប្រុស ! ប៉ុន្តែលាក់ភាពទន់ភ្លន់របស់គាត់នៅពីក្រោយខ្នងហ្វេនរបស់គាត់គ្រប់ពេល BackStage
  • ចម្រៀងតម្កើងស្ត្រីលើឆាក MISS UNIVERSE CAMBODIA

     ខ្ញុំបាទ #សោមដូរ៉េ ពិតជាមានសេចក្តីរំភើបឥតឧបមាជាមួយបទពិសោធន៍នៃការចងចាំដ៏ទន់ភ្លន់ដែលបានបញ្ចេញស្នាដៃនិពន្ធបទចម្រៀងលើកតម្កើងស្ត្រីក្នុងកម្មវិធី MISS UNIVERSE CAMBODIA បីបួនឆ្នាំផ្ទួនៗគ្នា បកស្រាយដោយបងស្រី #មាសសុខសោភា #ពេជ្រសោភា !​ អ្វីដែលកាន់តែរំជួលចិត្តនោះគឺនៅពេលដែលពួកគាត់កាន់មេក្រូស្រែកច្រៀងយ៉ាងអង់អាច! ប្រណីតភាពនៃសម្លៀកបំពាក់ រួមជាមួយឧបករណ៍ភ្លេងខ្មែរគួរជាទីគយគន់គាប់ចិត្ត! ពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាតនារីខ្មែរ កាន់តែរំលេចពាក្យពេចន៍ក្នុងបទចម្រៀង ឲ្យផុសឡើងប្រៀបដូចជាសារមួយទៅកាន់ទស្សនិកជន និងអ្នកគាំទ្រ! នេះជាជំហ៊ានថ្មីមួយទៀតនាំយកសម្រស់ស្រ្តីកម្ពុជា បង្ហាញទៅកាន់ពិភពលោក!!! អរគុណបងៗថ្នាក់ដឹកនាំរៀបចំកម្មវិធី​គ្រប់ជាន់ថ្នាក់សម្រាប់ឱកាសមួយនេះ!

    THEME TRACK:

    01- Beauty of my Kingdom

    02- មកុដស្ត្រី

    BONOUS TRACK:

    03- DANCE AND SMILE



  • ការវិលត្រឡប់នៃការនិពន្ធបទចូលឆ្នាំ

     បន្ទាប់ពី សោមដូរ៉េ អាក់ខាននិពន្ធបទចម្រៀងចូលឆ្នាំអស់រយៈពេលជាច្រើនឆ្នាំំក្នុងនាមជាអ្នកនិពន្ធឯករាជ្រ ក្នុងឆ្នាំ២០២៥ ខ្ញុំបានវិលត្រឡប់មកវិញសារជាថ្មី ដោយធ្វើការផលិតបទចម្រៀងមួយបទមានចំណងជើងថា ( ចាក់ក្រឡេកទយ ) ច្រៀងដោយ សុគន្ធនិសា+រូលីន


    គ្រាន់តែបង្ហោះក្នុង OFFICIAL FACEBOOK PAGE SOKUN NISA 
    ក្នុងរយៈពេលត្រឹមតែ 7ម៉ោង TEASER បទចម្រៀងចាក់ក្រឡេកទយ ទទួលបាន 1M View 
    ផ្ទុះការភ្ញាក់ផ្អើលនិងSHARE ព្រោងព្រាតពេញបណ្តាញសង្គម ទាញបទចម្រៀងមួយបទនេះឲ្យក្លាយជាTOP TRENDING ជាបទលេខ១ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ២០២៥  ព្រោះឮគ្រប់កន្លែង ហើយតារាចម្រៀងទាំង២ទទួលបាន EVENT ច្រៀង១ខែ៣១ថ្ងៃស្ទើរតែគ្មានថ្ងៃសម្រាក ទាំងមិនទាន់ដល់ថ្ងៃចូលឆ្នាំផង ។  


    ក្នុងឆ្នាំនេះសង្កេតឃើញថាបទចម្រៀង១បទទៀតរបស់រូលីនដែលបានថតកាលពី៥ឆ្នាំមុន ក៏ត្រូវបានគេគាស់រំឮកមកយកមកស្តាប់រាំលេង TRENDING ម្តងទៀតដូចគ្នាគឺបទ៖

    ( រាំកាលីងបាយសង )



    និពន្ធទំនុកច្រៀងដោយ៖ សោមដូរ៉េ / និពន្ធបទភ្លេងដោយ៖ JOPOK

  • ចម្រៀង៤បទសម្រាប់កម្លាំងចិត្តសិស្សប្រឡងបាក់ឌុប

    អស់រយៈពេលជិត២ទស្សវត្សន៍មកនេះ! ក្នុងស្នាដៃចម្រៀងរបស់ខ្ញុំជាងរាប់រយបទគ្រប់ប្រភេទចង្វាក់ សុទ្ធសឹងតែជាការចម្រាញ់ចេញពីអារម្មណ៍ជាក់ស្តែងពិតៗ ជាពិសេសខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្ត បញ្ច្រៀបអត្ថន័យបែបអប់រំ លើកទឹកចិត្តដល់អ្នកស្តាប់ ! ខ្ញុំឆ្ងល់ណាស់មិនដឹងថាមកពីហេតុអ្វី ! បានជារាល់ពេលដែលខ្ញុំយកចម្រៀងឲ្យអ្នកដទៃស្តាប់គេ ញញឹម គេរំជើបរំជួល ខ្ញុំសប្បាយចិត្តណាស់ ជាពិសេសពេលដែលអ្នកណាម្នាក់មិនសប្បាយចិត្ត បាក់ទឹកចិត្ត ឬអារម្មណ៍មិនល្អ ខ្ញុំតែងតែតាមសួរនាំ ហើយចង់ជជែកជាមួយគេដើម្បីប្រឹក្សាផ្លូវចិត្ត! ទាំងពេលខ្លះពាក្យប្រឹក្សាទាំងនោះខ្ញុំមិនអាចយកមក អនុវត្តលើខ្លួនឯងផ្ទាល់ក៏ដោយ! 

    ...........................................

    ខ្ញុំមានអនុស្សាវរីយ៍ស្នាដៃចម្រៀងលើកទឹកចិត្ត៤បទទាក់ទងជាមួយនិងសាច់រឿងរបស់ សិស្សប្រឡងបាក់ឌុប ដែលបកស្រាយដោយតារាចម្រៀងប្រុសស្រីមកពីផលិតកម្មខុសៗគ្នា មានទាំងកម្សត់ មនោសញ្ចេតនា បង្កប់ដោយអត្ថន័យជ្រាលជ្រៅ ! 

    បទទី១៖ សង្សារថ្នាក់ទី១២ ច្រៀងដោយ បងប្រុស នៅស៊ីនឿន
    សម្រួលបទភ្លេងដោយ បងប្រុសចក់ (អតីតក្រុមចចកសមុទ្រ) 
    ក្នុងអាល់ប៊ុមពិសេស THE CLASSROOM 
     ផលិតក្នុងឆ្នាំ២០១១ ក្នុងផលិតកម្មរស្មីហង្សមាស 



    បទទី២៖ ធនាគារទឹកភ្នែក  ច្រៀងដោយ បងប្រុសសុគន្ធថេរាយុ
    និពន្ធបទភ្លេងថ្មីដោយ បងប្រុសដាភ្លេង ផលិតក្នុងឆ្នាំ ២០១៥ ដោយផលិតកម្មថោន


    បទទី៣៖ រំកិលភ្នំ ច្រៀងដោយ ប្អូនស្រី ឈីន រតនៈ
     និពន្ធបទភ្លេងថ្មីដោយបងប្រុស សាន់សុខដែន ផលិតក្នុងឆ្នាំ២០១៨ ដោយផលិតកម្មរស្មីហង្សមាស

    បទទី៤៖ ទឹកប៊ិកពណ៌ឈាម បកស្រាយដោយ បងស្រី ស៊ុនស្រីពេជ្រ
    និពន្ធបទភ្លេងថ្មីដោយ ប្អូនប្រុស ប៊ុនប៉ ផលិតក្នុងឆ្នាំ២០១៩ ដោយផលិតកម្មថោន 
    គឺជាបទដែលខ្ញុំស្រលាញ់ជាងគេ ហើយខ្ញុំគម្រោងនិងដឹកនាំំសម្តែងចេញMV កូវីតក៏បានចូលមកដល់



    សរសេរនៅភ្នំពេញ យប់ថ្ងៃអាទិត្យ ម៉ោង 12:18 AM ( 06-09-2018 )