• ស្រីបាចិញ្ចឹមកូន SHORTFILM 2025

    បន្ទាប់ពីខ្ញុំបានប្រកាសនូវចំណងជើងរឿង ស្រីបាចិញ្ចឹមកូនដែលជាសាច់រឿងពិតដែលខ្ញុំទទួលបាន ពី CALLER របស់ស្ថានីយ៍វិទ្យុមហាជន ABC 106.5 ធ្វើឲ្យសាច់រឿងមួយនេះលេចរូបរាងឡើង ។ ថតបានពាក់កណ្តាល PROJECT SHORTFILM ត្រូវបានបង្កកអស់រយៈពេលមួយឆ្នាំ ទោះបីជាវិដេអូខ្លីៗ Behind The Scene បង្ហោះនៅក្នុងបណ្តាញសង្គមមានគេចុចមើលរាប់លាន Views គ្រប់ Page ។
    នៅពីក្រោយភាពចម្រូងចម្រាស់ផ្ទៃក្នុង សម្ពាធពីអ្នកគ្រប់គ្រងក្រោមហេតុផលថា អត្ថន័យ និងរូបភាពប៉ះពាល់ ធ្វើឲ្យខ្ញុំបង្ខំចិត្ត ផ្អាកការផលិតគម្រោងមួយនេះអស់រយៈពេល១ឆ្នាំ ទាំងបង្ខំចិត្ត ទោះបីជាវិទ្យុABC តែងតែរឮកឈ្មោះនិងប្រកាសផ្សាយជារឿយៗយ៉ាងណាក៏ដោយ
    ការវិលត្រឡប់មកសារជាថ្មី Project ស្រីបាចិញ្ចឹមកូន ត្រូវបានលេចរូបរាងឡើង ដោយធ្វើ EVENT LAUNCHING នៅក្នុងរោងកុន LEGEND CINEMA និងមានការ TOUR ទៅដល់ខេត្តសៀមរាបថែមទៀតផង! ក្រោមការដឹកនាំដោយ KA HENG ដែលជាកូនសិស្សផ្ទាល់របស់ខ្ញុំបាទ! អរគុណហេងសម្រាប់ក្តីពុះពារមួយនេះ ! 



    ចម្រៀងខ្សែរឿងអប់រំប្រភេទ SHORTFILM មានរយៈពេល៤០នាទី 

    មានឈ្មោះថា ( ស្រីបាចិញ្ចឹមកូន )

    សម្តែងដោយ៖ កាតុ សុគន្ធថេរាយុ យ៉ាន់សុជាតា ក្រុម4T ឌីណា ធុលមករា បូរិន ធីតា អាតសុខ 

    អមដោយចម្រៀងចំនួនបទ៖

    01- ស្រីបាចិញ្ចឹមកូន-----------------------ច្រៀងដោយ កាតុ

    02- ផ្ញើបរិញ្ញបត្រ័ឲ្យមេឃមើល------------ច្រៀងដោយ សុគន្ធថេរាយុ

    03- ផ្ញើបរិញ្ញាបត្រ័ឲ្យមេឃមើល-----------ច្រៀងដោយ យ៉ាន់ សុជាតា


    រូបថតអនុស្សាវរីយ៍ពេលចាក់បញ្ចាំងនៅរោងកុនLEGEND ភ្នំពេញ


    រូបថតអនុស្សាវរីយ៍ជាមួយម៉ាក់ ប្អូនស្រីបង្កើត និងម្តាយធំរបស់ខ្ញុំ

    រូបថតអនុស្សាវរីយ៍ជាមួយប្អូនស្រីវិគី ពិធីការនី

    រូបថតអនុស្សាវរីយ៍ពេលចាក់បញ្ចាំងនៅរោងកុនLEGEND ខេត្តសៀមរាប 




  • 0
    ORIGINAL SONG
    0
    ARTIST IDOL
    0
    MOVIE AND DRAMA
    0
    PRODUCTION HISTORY

    សោម ដូរ៉េ

    សោម ដូរ៉េ (កើតនៅថ្ងៃទី១៣ ខែ ឱសភា ឆ្នាំ១៩៨៩ )ជាកវីនិពន្ធម្នាក់ មានសមត្ថភាពសិល្បៈពហុជំនាញ បង្ហាញស្នាដៃនិងឈ្មោះស្ទើរគ្រប់ផលិតកម្ម គ្រប់ស្ថាប័ន និងស្ទើរតែគ្រប់កំពូលតារាចម្រៀងក្នុងព្រះរាជាណាចក្រកម្ពុជា ។ ប្រើស្ទីលនិពន្ធបែបប្លែកៗត្រចៀក ផ្សាភ្ជាប់មនោសញ្ចេតនា កំប្លែងជាមូយការអប់រំ។ បទចម្រៀងដែលគេស្គាល់ជាច្រើន មានដូចជាបទ លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ បោកខោអាវនឹកស្នេហ៍ សង្សារផ្ទាល់ខ្លួន រាំជាន់អាចម៍គោ ស្វារាំគ្រវីលីអូ ស្នេហាអាថ៍កំបាំង សង្សារលេងៗ បេះដូងមនុស្សយន្ត កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា រលឹមប្រុយៗ និងបទ ប៉េវៗ រាត្រីសួស្តីអង្គរ អារម្មណ៍សល់ ចាក់ក្រឡេកទយ ។ល។

    • Chomkar Dong District, Khan Dangkor, Phnom Penh, CAMBODIA
    • +855077 665088
    • somdore@gmail.com
    • www.somdore.com
    Me

    សមត្ថភាពរបស់ខ្ញូំ

    មានសមត្ថភាពសិល្បៈពហុជំនាញ និពន្ធមេឡូឌីបទចម្រៀង ខ្សែភាពយន្ត ទស្សនាវដ្តី គូររូប បោះពុម្ពសៀវភៅ ច្នៃម៉ូដសម្លៀកបំពាក់ និង ដឹកនាំសម្តែង ដឹកនាំកម្មវិធីទូរទស្សន៍ បង្កើតកម្មវីធីអប់រំ ជម្រុញយុវវ័យតាមរយៈការអានសៀវភៅ ហើយកែឆ្នៃទៅជាកម្មវិធីសប្បុរសធម៌ដ៏មានប្រយោជន៍នៅក្នុងសង្គមថែមទៀតផង ។

    និពន្ធមេឡូឌី និងទំនុកច្រៀង 99%
    និពន្ធ និងដឹកនាំខ្សែភាពយន្ត 70%
    វិចិត្រករ ប្រលោមលោករូបភាព 95%
    ច្នៃម៉ូដសម្លៀកបំពាក់ 60%

    ការលក់សៀវភៅប្រលោមលោករូបភាព

    ខ្ញូំនិងធ្វើការបោះពុម្ពសៀវភៅ លក់តាមអនឡាញឆាប់ៗនេះ

    ផលិតមាតិកាសង្គម

    ខ្ញុំផលិតមាតិកាContentជាច្រើនផ្សារភ្ជាប់ជាមួយអ្នកនិពន្ធ មានដូចជា Podcast, Video Toterial, Vlog, Talkshow, Lyrics Reviews.

    បង្រៀនតែងនិពន្ធតាមSTYLEសោមដូរ៉េ

    ខ្ញូំបានបង្កើតវិដេអូ និងផុសក្នុងឆាណែលYOUTUBEខ្ញុំផ្ទាល់ ដើម្បីចែករំលែកបទពិសោធន៍នៃការនិពន្ធតាមស្ទីលរបស់សោមដូរ៉េ

    ក្លឹបអ្នកនិពន្ធសោមដូរ៉េ

    ខ្ញុំបានបង្កើតគ្រុបឆាណែលអ្នកនិពន្ធ ដើម្បីចូលរួមក្នុងការជជែកកម្សាន្ត ចែករំលែកចំណេះដឹង ការបង្ហាញផ្លូវ ទំនាក់ទំនងជាមួយសិល្បករ រៀមច្បង ទាំងអស់ប្រកបដោយភាតរៈភាព

    ទេសចរកវី

    ដំណើរទស្សនាចរ២៥ខេត្តក្រុង ដោយធ្វើការផ្តិតទេសភាពនិងសាច់រឿងអមដោយឈ្មោះខេត្តក្រុងទាំងអស់ ចងក្រងជាបទចម្រៀង

    បង្កើតកម្មវិធីEVENT

    កម្មវិធីសប្បុរសធម៌ឈ្មោះថា ពេលវេលារបស់យុវវ័យបានត្រឡប់មកវិញជាលើកទី៥ ក្នុងConceptថ្មី ជាមួយនិងយុវវ័យGENZ

    ពាក្យស្លោកប្រចាំខែមិថុនា

    អត់ធ្មត់ ផ្តោត ផ្ចិតផ្ចង់ រីករាយជានិច្ច

    មាតិកាអាជីពទាំងអស់

    writing-lab-banner-1document-room-banner-2 Graphic-novel-book-banner-2 writing-movie-banner-2 writing-song-banner-2 designer-banner-2 tv-show-banner-2 event-banner-2 another-career-banner-22