• រាជនី Legendary ទាំង៩

     

    រាជនី Legendary ទាំង៩ តែនៅខ្វះម្នាក់! ដែលខ្ញុំបានប្រាថ្នារួមការងារជាមួយតាំងពីនៅក្មេង! ពេលនេះខ្ញុំបានសម្រេចក្តីស្រម៉ៃបាន៨នាក់ហើយនៅសល់តែ១នាក់ទេ! Soon ! #សោមដូរ៉េ

    ជាបងស្រីដ៏កម្សត់របស់ប្អូន ហើយក៏ស្រលាញ់ជាងគេ! ចរិតម៉ឺងម៉ាត់ នឹងធឹងពូកែអត់ធ្មត់! តែប្រើអារម្មណ៍ខ្លាំងពេក ធ្វើឲ្យប្អូនសោកសៅពេលដែលប្អូនខំជំនះគ្រប់យ៉ាងដើម្បីបង! តែងតែផ្តល់តម្លៃគ្រប់ការងាររបស់ប្អូន ពូកែផ្តល់កម្លាំងចិត្ត លើកទឹកចិត្តប្អូនគ្រប់កាលៈទេសៈ តែមិនអាចផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងជំនះឧបសគ្គបន្ត! ប្អូននៅតែរង់ចាំបងត្រឡប់មកវិញគ្រប់ពេលវេលា គ្មានថ្ងៃបោះបង់ការរង់ចាំឡើយ! ស្រលាញ់បងគ្រប់វេលាក្នុងដួងចិត្ត❤️

    ជាបងស្រីដែលមានចរិតខ្និកខ្នក់គួរឲ្យស្រលាញ់ ចិត្តត្រង់ស្លូ មាត់ដាចដោយពេល! តែធាតុពិតខាងក្នុងចិត្តល្អ ពូកែលួងប្អូន លើកទឹកចិត្តប្អូនគ្រប់ពេល ការងារស៊ីចង្វាក់ជាមួយគ្នាព្រោះ ចូលចិត្តប្រើអារម្មំណ៍ តែពេលខ្លះគួរឲ្យចង់ក្តិច!
    ជាបងស្រីដែលគួរឲ្យស្រលាញ់ ទន់ភ្លន់ខាងក្រៅ តែមឺងម៉ាត់ខាងក្នុង ! ចរិតនឹងធឹង គួរឲ្យគោរព មិនសូវនិយាយស្តី តែបងតែងស្តាប់គំនិតយោបល់ និងផ្តល់តម្លៃការងារជានិច្ច!
    ជាបងស្រីដែលមានបេះដូងស្មោះស រឹងមាំ រឹងរូសតិចៗ តែពូកែលើកទឹកចិត្ត ជាមនុស្សស្រីម្នាក់ដែលក្លាហានពូកែពុះពារ ទោះបីជាជួបការឈឺចាប់ប៉ុន្មានដង ក៏មិនដែលភ្លេចប្អូន ខឹង បន្ទោសប្អូន! ជាបងស្រីដែលខ្ញុំរៀនសូត្របានច្រើនជាងគេ! ខ្ញុំស្រលាញ់គាត់ណាស់!
    ជាបងស្រីដែលល្អប្រពៃ ចរិតសុភាពរាបសារ តែមិនគ្រប់ពេលដូចការគិត ទាំងការពិតបងចូលចិត្តលេងសើចច្រើន! ពូកែលើកទឹកចិត្ត និងផ្តល់តម្លៃដល់ប្អូនជានិច្ច! តែងតែយិតយោងលើកស្ទួយប្អូនមិនដែលប្រកែកពេលធ្វើការជាមួយ !
    ជាបងស្រីដែលពូកែ ចរិកមានៈបន្តិច មានបេះដូងថ្លាបរិសុទ្ធ ទៀងត្រង់ ត្រង់ខ្លាំងពេក សឹងតែលាក់ភាពទន់ជ្រាយខ្លួនឯងមិនបាន! ចូលចិត្តស្ទួយប្អូន លើកដំកើងសរសើរ គ្រប់វេលាមិនដែលបំភ្លេច
    ជាបងស្រីដែលអំនត់ តស៊ូ ពូកែ ចរិតសាមញ្ញហួសព្រំដែននៃការគិត តែចិត្តគំនិតដូចក្មេងគួរឲ្យស្រលាញ់ ចូលចិត្តស្ទួយ ប្រដៅ ផ្អែមខ្លះចត់ខ្លះ

    ជាបងស្រីដែលមានពោរពេញដោយថាមពល ម៉ឺងម៉ាត់ ម៉ដ្ឋចត់ ដូចមនុស្សប្រុស ! ប៉ុន្តែលាក់ភាពទន់ភ្លន់របស់គាត់នៅពីក្រោយខ្នងហ្វេនរបស់គាត់គ្រប់ពេល BackStage
  • 0
    ORIGINAL SONG
    0
    ARTIST IDOL
    0
    MOVIE AND DRAMA
    0
    PRODUCTION HISTORY

    សោម ដូរ៉េ

    សោម ដូរ៉េ (កើតនៅថ្ងៃទី១៣ ខែ ឱសភា ឆ្នាំ១៩៨៩ )ជាកវីនិពន្ធម្នាក់ មានសមត្ថភាពសិល្បៈពហុជំនាញ បង្ហាញស្នាដៃនិងឈ្មោះស្ទើរគ្រប់ផលិតកម្ម គ្រប់ស្ថាប័ន និងស្ទើរតែគ្រប់កំពូលតារាចម្រៀងក្នុងព្រះរាជាណាចក្រកម្ពុជា ។ ប្រើស្ទីលនិពន្ធបែបប្លែកៗត្រចៀក ផ្សាភ្ជាប់មនោសញ្ចេតនា កំប្លែងជាមូយការអប់រំ។ បទចម្រៀងដែលគេស្គាល់ជាច្រើន មានដូចជាបទ លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ បោកខោអាវនឹកស្នេហ៍ សង្សារផ្ទាល់ខ្លួន រាំជាន់អាចម៍គោ ស្វារាំគ្រវីលីអូ ស្នេហាអាថ៍កំបាំង សង្សារលេងៗ បេះដូងមនុស្សយន្ត កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា រលឹមប្រុយៗ និងបទ ប៉េវៗ រាត្រីសួស្តីអង្គរ អារម្មណ៍សល់ ចាក់ក្រឡេកទយ ។ល។

    • Chomkar Dong District, Khan Dangkor, Phnom Penh, CAMBODIA
    • +855077 665088
    • somdore@gmail.com
    • www.somdore.com
    Me

    សមត្ថភាពរបស់ខ្ញូំ

    មានសមត្ថភាពសិល្បៈពហុជំនាញ និពន្ធមេឡូឌីបទចម្រៀង ខ្សែភាពយន្ត ទស្សនាវដ្តី គូររូប បោះពុម្ពសៀវភៅ ច្នៃម៉ូដសម្លៀកបំពាក់ និង ដឹកនាំសម្តែង ដឹកនាំកម្មវិធីទូរទស្សន៍ បង្កើតកម្មវីធីអប់រំ ជម្រុញយុវវ័យតាមរយៈការអានសៀវភៅ ហើយកែឆ្នៃទៅជាកម្មវិធីសប្បុរសធម៌ដ៏មានប្រយោជន៍នៅក្នុងសង្គមថែមទៀតផង ។

    និពន្ធមេឡូឌី និងទំនុកច្រៀង 99%
    និពន្ធ និងដឹកនាំខ្សែភាពយន្ត 70%
    វិចិត្រករ ប្រលោមលោករូបភាព 95%
    ច្នៃម៉ូដសម្លៀកបំពាក់ 60%

    ការលក់សៀវភៅប្រលោមលោករូបភាព

    ខ្ញូំនិងធ្វើការបោះពុម្ពសៀវភៅ លក់តាមអនឡាញឆាប់ៗនេះ

    ផលិតមាតិកាសង្គម

    ខ្ញុំផលិតមាតិកាContentជាច្រើនផ្សារភ្ជាប់ជាមួយអ្នកនិពន្ធ មានដូចជា Podcast, Video Toterial, Vlog, Talkshow, Lyrics Reviews.

    បង្រៀនតែងនិពន្ធតាមSTYLEសោមដូរ៉េ

    ខ្ញូំបានបង្កើតវិដេអូ និងផុសក្នុងឆាណែលYOUTUBEខ្ញុំផ្ទាល់ ដើម្បីចែករំលែកបទពិសោធន៍នៃការនិពន្ធតាមស្ទីលរបស់សោមដូរ៉េ

    ក្លឹបអ្នកនិពន្ធសោមដូរ៉េ

    ខ្ញុំបានបង្កើតគ្រុបឆាណែលអ្នកនិពន្ធ ដើម្បីចូលរួមក្នុងការជជែកកម្សាន្ត ចែករំលែកចំណេះដឹង ការបង្ហាញផ្លូវ ទំនាក់ទំនងជាមួយសិល្បករ រៀមច្បង ទាំងអស់ប្រកបដោយភាតរៈភាព

    ទេសចរកវី

    ដំណើរទស្សនាចរ២៥ខេត្តក្រុង ដោយធ្វើការផ្តិតទេសភាពនិងសាច់រឿងអមដោយឈ្មោះខេត្តក្រុងទាំងអស់ ចងក្រងជាបទចម្រៀង

    បង្កើតកម្មវិធីEVENT

    កម្មវិធីសប្បុរសធម៌ឈ្មោះថា ពេលវេលារបស់យុវវ័យបានត្រឡប់មកវិញជាលើកទី៥ ក្នុងConceptថ្មី ជាមួយនិងយុវវ័យGENZ

    ពាក្យស្លោកប្រចាំខែមិថុនា

    អត់ធ្មត់ ផ្តោត ផ្ចិតផ្ចង់ រីករាយជានិច្ច

    មាតិកាអាជីពទាំងអស់

    writing-lab-banner-1document-room-banner-2 Graphic-novel-book-banner-2 writing-movie-banner-2 writing-song-banner-2 designer-banner-2 tv-show-banner-2 event-banner-2 another-career-banner-22