• ចម្រៀង៤បទសម្រាប់កម្លាំងចិត្តសិស្សប្រឡងបាក់ឌុប

    អស់រយៈពេលជិត២ទស្សវត្សន៍មកនេះ! ក្នុងស្នាដៃចម្រៀងរបស់ខ្ញុំជាងរាប់រយបទគ្រប់ប្រភេទចង្វាក់ សុទ្ធសឹងតែជាការចម្រាញ់ចេញពីអារម្មណ៍ជាក់ស្តែងពិតៗ ជាពិសេសខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្ត បញ្ច្រៀបអត្ថន័យបែបអប់រំ លើកទឹកចិត្តដល់អ្នកស្តាប់ ! ខ្ញុំឆ្ងល់ណាស់មិនដឹងថាមកពីហេតុអ្វី ! បានជារាល់ពេលដែលខ្ញុំយកចម្រៀងឲ្យអ្នកដទៃស្តាប់គេ ញញឹម គេរំជើបរំជួល ខ្ញុំសប្បាយចិត្តណាស់ ជាពិសេសពេលដែលអ្នកណាម្នាក់មិនសប្បាយចិត្ត បាក់ទឹកចិត្ត ឬអារម្មណ៍មិនល្អ ខ្ញុំតែងតែតាមសួរនាំ ហើយចង់ជជែកជាមួយគេដើម្បីប្រឹក្សាផ្លូវចិត្ត! ទាំងពេលខ្លះពាក្យប្រឹក្សាទាំងនោះខ្ញុំមិនអាចយកមក អនុវត្តលើខ្លួនឯងផ្ទាល់ក៏ដោយ! 

    ...........................................

    ខ្ញុំមានអនុស្សាវរីយ៍ស្នាដៃចម្រៀងលើកទឹកចិត្ត៤បទទាក់ទងជាមួយនិងសាច់រឿងរបស់ សិស្សប្រឡងបាក់ឌុប ដែលបកស្រាយដោយតារាចម្រៀងប្រុសស្រីមកពីផលិតកម្មខុសៗគ្នា មានទាំងកម្សត់ មនោសញ្ចេតនា បង្កប់ដោយអត្ថន័យជ្រាលជ្រៅ ! 

    បទទី១៖ សង្សារថ្នាក់ទី១២ ច្រៀងដោយ បងប្រុស នៅស៊ីនឿន
    សម្រួលបទភ្លេងដោយ បងប្រុសចក់ (អតីតក្រុមចចកសមុទ្រ) 
    ក្នុងអាល់ប៊ុមពិសេស THE CLASSROOM 
     ផលិតក្នុងឆ្នាំ២០១១ ក្នុងផលិតកម្មរស្មីហង្សមាស 



    បទទី២៖ ធនាគារទឹកភ្នែក  ច្រៀងដោយ បងប្រុសសុគន្ធថេរាយុ
    និពន្ធបទភ្លេងថ្មីដោយ បងប្រុសដាភ្លេង ផលិតក្នុងឆ្នាំ ២០១៥ ដោយផលិតកម្មថោន


    បទទី៣៖ រំកិលភ្នំ ច្រៀងដោយ ប្អូនស្រី ឈីន រតនៈ
     និពន្ធបទភ្លេងថ្មីដោយបងប្រុស សាន់សុខដែន ផលិតក្នុងឆ្នាំ២០១៨ ដោយផលិតកម្មរស្មីហង្សមាស

    បទទី៤៖ ទឹកប៊ិកពណ៌ឈាម បកស្រាយដោយ បងស្រី ស៊ុនស្រីពេជ្រ
    និពន្ធបទភ្លេងថ្មីដោយ ប្អូនប្រុស ប៊ុនប៉ ផលិតក្នុងឆ្នាំ២០១៩ ដោយផលិតកម្មថោន 
    គឺជាបទដែលខ្ញុំស្រលាញ់ជាងគេ ហើយខ្ញុំគម្រោងនិងដឹកនាំំសម្តែងចេញMV កូវីតក៏បានចូលមកដល់



    សរសេរនៅភ្នំពេញ យប់ថ្ងៃអាទិត្យ ម៉ោង 12:18 AM ( 06-09-2018 ) 


  • 0
    ORIGINAL SONG
    0
    ARTIST IDOL
    0
    MOVIE AND DRAMA
    0
    PRODUCTION HISTORY

    សោម ដូរ៉េ

    សោម ដូរ៉េ (កើតនៅថ្ងៃទី១៣ ខែ ឱសភា ឆ្នាំ១៩៨៩ )ជាកវីនិពន្ធម្នាក់ មានសមត្ថភាពសិល្បៈពហុជំនាញ បង្ហាញស្នាដៃនិងឈ្មោះស្ទើរគ្រប់ផលិតកម្ម គ្រប់ស្ថាប័ន និងស្ទើរតែគ្រប់កំពូលតារាចម្រៀងក្នុងព្រះរាជាណាចក្រកម្ពុជា ។ ប្រើស្ទីលនិពន្ធបែបប្លែកៗត្រចៀក ផ្សាភ្ជាប់មនោសញ្ចេតនា កំប្លែងជាមូយការអប់រំ។ បទចម្រៀងដែលគេស្គាល់ជាច្រើន មានដូចជាបទ លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ បោកខោអាវនឹកស្នេហ៍ សង្សារផ្ទាល់ខ្លួន រាំជាន់អាចម៍គោ ស្វារាំគ្រវីលីអូ ស្នេហាអាថ៍កំបាំង សង្សារលេងៗ បេះដូងមនុស្សយន្ត កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា រលឹមប្រុយៗ និងបទ ប៉េវៗ រាត្រីសួស្តីអង្គរ អារម្មណ៍សល់ ចាក់ក្រឡេកទយ ។ល។

    • Chomkar Dong District, Khan Dangkor, Phnom Penh, CAMBODIA
    • +855077 665088
    • somdore@gmail.com
    • www.somdore.com
    Me

    សមត្ថភាពរបស់ខ្ញូំ

    មានសមត្ថភាពសិល្បៈពហុជំនាញ និពន្ធមេឡូឌីបទចម្រៀង ខ្សែភាពយន្ត ទស្សនាវដ្តី គូររូប បោះពុម្ពសៀវភៅ ច្នៃម៉ូដសម្លៀកបំពាក់ និង ដឹកនាំសម្តែង ដឹកនាំកម្មវិធីទូរទស្សន៍ បង្កើតកម្មវីធីអប់រំ ជម្រុញយុវវ័យតាមរយៈការអានសៀវភៅ ហើយកែឆ្នៃទៅជាកម្មវិធីសប្បុរសធម៌ដ៏មានប្រយោជន៍នៅក្នុងសង្គមថែមទៀតផង ។

    និពន្ធមេឡូឌី និងទំនុកច្រៀង 99%
    និពន្ធ និងដឹកនាំខ្សែភាពយន្ត 70%
    វិចិត្រករ ប្រលោមលោករូបភាព 95%
    ច្នៃម៉ូដសម្លៀកបំពាក់ 60%

    ការលក់សៀវភៅប្រលោមលោករូបភាព

    ខ្ញូំនិងធ្វើការបោះពុម្ពសៀវភៅ លក់តាមអនឡាញឆាប់ៗនេះ

    ផលិតមាតិកាសង្គម

    ខ្ញុំផលិតមាតិកាContentជាច្រើនផ្សារភ្ជាប់ជាមួយអ្នកនិពន្ធ មានដូចជា Podcast, Video Toterial, Vlog, Talkshow, Lyrics Reviews.

    បង្រៀនតែងនិពន្ធតាមSTYLEសោមដូរ៉េ

    ខ្ញូំបានបង្កើតវិដេអូ និងផុសក្នុងឆាណែលYOUTUBEខ្ញុំផ្ទាល់ ដើម្បីចែករំលែកបទពិសោធន៍នៃការនិពន្ធតាមស្ទីលរបស់សោមដូរ៉េ

    ក្លឹបអ្នកនិពន្ធសោមដូរ៉េ

    ខ្ញុំបានបង្កើតគ្រុបឆាណែលអ្នកនិពន្ធ ដើម្បីចូលរួមក្នុងការជជែកកម្សាន្ត ចែករំលែកចំណេះដឹង ការបង្ហាញផ្លូវ ទំនាក់ទំនងជាមួយសិល្បករ រៀមច្បង ទាំងអស់ប្រកបដោយភាតរៈភាព

    ទេសចរកវី

    ដំណើរទស្សនាចរ២៥ខេត្តក្រុង ដោយធ្វើការផ្តិតទេសភាពនិងសាច់រឿងអមដោយឈ្មោះខេត្តក្រុងទាំងអស់ ចងក្រងជាបទចម្រៀង

    បង្កើតកម្មវិធីEVENT

    កម្មវិធីសប្បុរសធម៌ឈ្មោះថា ពេលវេលារបស់យុវវ័យបានត្រឡប់មកវិញជាលើកទី៥ ក្នុងConceptថ្មី ជាមួយនិងយុវវ័យGENZ

    ពាក្យស្លោកប្រចាំខែមិថុនា

    អត់ធ្មត់ ផ្តោត ផ្ចិតផ្ចង់ រីករាយជានិច្ច

    មាតិកាអាជីពទាំងអស់

    writing-lab-banner-1document-room-banner-2 Graphic-novel-book-banner-2 writing-movie-banner-2 writing-song-banner-2 designer-banner-2 tv-show-banner-2 event-banner-2 another-career-banner-22