ល្ខោនភាគទូរទស្សន៍រឿង ( ទេវបុត្រ4Gរាជនី79)
គឺជាការចងចាំដ៏រីករាយនិងស្រស់ស្អាតរបស់ខ្ញុំដែលបាននិពន្ធ និងដឹកនាំសម្តែងអស់រយៈពេលជិត៣ខែ
ជាមួយតួសម្តែងទាំងអស់ដែលសុទ្ធតែស្រស់សង្ហារ និងពោរពេញដោយពិសោធន៍ ពូកែ ធ្វើឲ្យខ្ញុំមិនសូវជាជួបឱបសគ្គក្នុងការថតនោះទេ! ការថតរយៈពេល ជិត៤០ថ្ងៃ! ពួកយើងនៅជាមួយគ្នា តាំងពីព្រឹកដល់យប់ជ្រៅ បាយ៣ពេលជុំគ្នា! មានក្តៅ មានភ្លៀង មានងងុយគេង មានហត់!
បញ្ហាឱបសគ្គ៖
- ស្រីណេត ដែលជាតួអង្គជានាងមនោរាហ៍ក្នុងសាច់រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលថតបានពាក់កណ្តាលរឿង! ធ្វើឲ្យខ្ញុំ ធ្វើការសម្រេចចិត្តភ្លាមៗស្ទើរតែមិនទាន់ ខណៈពេលដែលបានកក់ទីតាំង តួសំខាន់ៗ និងក្រុមការងារចោលអស់ប្រាក់ជាច្រើន!!
- បងស្រីអេងវាណងមានបញ្ហាវះកាត់ពិនិត្យមហារីកឆ្អឹងជើង ត្រូវបញ្ជូនទៅប្រទេសថៃដើម្បីព្យាបាលខណៈពេលត្រឡប់មកវិញ ត្រូវបង្ខំឲ្យគាត់ថតទាំងដើរមិនត្រង់ តែគាត់បានស៊ូថតរហូតបានសម្រេច! ខ្ញុំពិតជាស្ញើចសរសើរគាត់ខ្លាំងណាស់!
- បងម៉ាប់ ដែលជាតួអង្គលេខា នៅក្នុងរឿង! បានស្លាប់ ដោយសារជំងឺខណៈពេលថតជិតបញ្ចប់សាច់រឿង ធ្វើឲ្យខ្ញុំជួបបញ្ហាកែប្រែឈុតឆាកស្ទើរតែវីវក់។
ទោះជាយ៉ាងណា! នៅទីបញ្ចប់ពួកយើងនៅតែអាចសាមគ្គីគ្នាបញ្ចប់ការងារនេះដោយរលូន និងជោគជ័យ! ជាពិសេសតួឯកប្រុស និងតួឯកស្រី ពួកគាត់តែងតែញញឹម និងមិនដែលប្រកែកចំពោះអ្វីដែលខ្ញុំស្នើសុំចំពោះពួកគាត់នោះទេ!
- អរគុណប្អូនប្រុសធុលមករា ដែលជាជំនួយការរបស់ខ្ញុំ ជាមួយស្រីលីនជា Producer ដ៏ពូកែ!
- អរគុណ ស្រីឌី ស្រីម៉ាប់ បងជា អ្នកផាត់មុខ និងអ្នករៀបចំខោអាវទាំងអស់ដែលបានចូលរួមក្នុងការងារនេះ តាំងពីដើមដល់ចប់!
-អរគុណ ក្រុមការងារបច្ចេកទេស និងក្រុមកាមេរាមេនទាំងអស់ទោះបីជាមួយមានការដោះដូរជិត១០នាក់ក៏ដោយ! ក៏យើងនៅតែអាចកែប្រែបញ្ហាបានដោយជោគជ័យ!
នេះគឺជាការចងចាំដ៏ស្រស់ស្អាតដែលខ្ញុំមិនអាចបំភ្លេចបាន!
.jpg)






0 💬ការបញ្ចេញយោបល់:
Post a Comment