អនុស្សាវរីយ៍ជាមួយទេពបូព្រឹក្ស
រូបថតអនុស្សាវរីយ៍ជាមួយបូព្រឹក្សនៅក្រុមហ៊ុនហង្សមាស កំឡុងឆ្នាំ២០១២
ប្រយោគនេះឮហើយដូចជាមានភាពឈឺចាប់តែលាយឡំអារម្មណ៍រំភើបបន្តិច ។ ខណៈពេលដែលបូព្រឹក្សឈានជើងចូលផលិតកម្មរស្មីហង្សមាសលើកដំបូង ក្រោមទ្រនំតែមួយ ពួកយើងក៏ហាក់ដូចជាស៊ីចង្វាក់គ្នាក្នុងការធ្វើការ ពិភាក្សារកអ្វីដែលថ្មីៗដើម្បីដាក់ក្នុងបទចម្រៀង។
ខ្ញុំបានសរសេរបទជាច្រើនឲ្យបូព្រឹក្សក្នុងផលិតកម្មតែ១ ក្នុងនាមជាតារាស្រីវ័យក្មេងស្រករក្រោយម្នាក់ដែលក្រមិចក្រមើម CUTE គួរឲ្យស្រលាញ់ចូលចិត្តរាំបែបបរទេស ហើយមុននិងឈានហក់ទៅក្លាយជាតារារេបបែបបរទេស នាងក៏បានបកស្រាយបទចម្រៀងដែលជាស្នាដៃរបស់ខ្ញុំបានច្រើនគួរសមដែរ!
អនុស្សាវរីយ៍ដែលខ្ញុំចងចាំមិនភ្លេច! ពេលដែលគាត់បានខលមកខ្ញុំប្រាប់ពីក្តីនឹករឮកបន្ទាប់ពីពួកយើងបានបែកគ្នាមួយរយៈធំ ហើយគាត់និយាយពាក្យមួយឃ្លាថា ពេលនឹកឃើញបទ CUTE ៗ គឺគាត់តែងតែនឹកឃើញដល់ឈ្មោះ សោម ដូរ៉េ !
ទោះបីនៅពីក្រោយព្យុះភ្លៀងជាច្រើនក្នុងក្រុមហ៊ុន រឿងរ៉ាវឯកជនដ៏រញេរញៃនៃជិវិតរបស់គាត់ បូព្រឹក្សនៅតែអាចនិយាយបានថា គាត់មានឆន្ទៈលើវប្បធម៌ និងភាពច្នៃប្រឌិតខ្ពស់ ដែលមិនអាចបដិសេធ ថាមិនចូលចិត្តគាត់មិនបាន!