កាលពីក្មេង
( និពន្ធទំនុកច្រៀង សោម ដូរ៉េ / និពន្ធបទភ្លេង មាស សុគន្ធ )
( ច្រៀងដោយ ព្រាបសុវត្តិ + ឱកសុគន្ធកញ្ញា+សួសវិហ្សា )
ពោល៖ (សុវត្តិ) Hello សំណព្វចិត្ត អ្នកណាខ្លះចាំកាលពីយើងនៅក្មេង ក្រោកពីគេងម៉ោងប៉ុន្មានហ្អ?
អត់ដូចក្មេងសម័យឥឡូវទេ បើកភ្នែកឡើងFacebook លេងហ្គេម ហ្អេ....ម៉ោះ..ដាក់ម៉ាបទមើល អ្នកណាខ្លះ ជាកូនល្អ សិស្សល្អ លើកដៃ... ( មាន់រងាវ ) ( រួម ) 1 - 2 - 3 - 4
I, ( សុវត្តិ ) កាលពីក្មេង ភ្ញាក់ពីគេងក្រោកគោរពទង់ជាតិ កាលពីក្មេងក្រោកពីគេង ញ៉ាំបបរត្រីងៀត អាវសៀវភៅរៀបចំខ្លួន ងូតទឹកភ្លាម អត់នៅត្រែតត្រតយូរហ្អេ... ឡើងជិះកង់ប្រុយ ទៅសាលាភ្លាមហ្អ... អត់អួតទេ កាលពីក្មេងខ្ញុំគឺជាសិស្សល្អ
II.( កញ្ញា ) កាលពីក្មេង ភ្ញាក់ពីគេង សូត្រមេលេខហើយចា៎ ( Yeah! ) កាលពីក្មេង ភ្ញាក់ពីគេង ទាញអំបោសហើយណា ( Let's Go ) បោសជូតផ្ទះ ហើយរូតរះជួយធ្វើការម៉ាក់ប៉ា ( មែនណា ) ខ្ញុំឱស្សាហ៍ហើយសុភាព ចេះធ្វើគ្រប់កិច្ចការ អត់អួតទេ កាលពីក្មេងខ្ញុំគឺជាកូនល្អ ( និយាយមែនណា )
III.( វិហ្សា ) កាលពីក្មេង ភ្ញាក់ពីគេង ហើយដងទឹកមកស្រោចផ្កា ( យូហូ ) កាលពីកាលក្មេង ក្រោកពីគេង ចាំម៉ាក់មកពីផ្សារ កាលពីក្មេង ចូលចិត្តលេង ប្តីប្រពន្ធរៀបការ ទុកឲ្យខ្ញុំធ្វើជាកូន ហើយបងឯង ធ្វើម៉ាក់ធ្វើប៉ា ( ចាំអត់ ) កាលពីក្មេង យើងញ៉ាំនំក៏ចែកគ្នាញ៉ាំដែរណា ( ក្មេងល្អ ) ខ្ញុំនិយាយមែនកាលពីក្មេង ខ្ញុំហ្នឹងហើយគឺជាមិត្តល្អ
និយាយឌឺគ្នា៖ ( សុវត្តិ ) ហើយបង កាលពីក្មេងបងចូលចិត្តតែលេងងូតទឹកភ្លៀង ហើយផ្កាប់មុខភ្លាមធាក់ជញ្ជាំងឲ្យវារអិលលើឥដ្ឋ រួចៗលេងទឹកពាងលេងបិទពួន លេងរៀបការដូចតែអូនឯងដែរ ហ្នឹង... ដល់ពេលធំឡើង ចូលចិត្តលេងតែអីស្រួលៗទៅណាអូន ( កញ្ញា ) ខ្ញុំចាំបងឯង កាលពីក្មេងលេង ប្រឡែងគ្នាក្តិចខ្ញុំឈឺៗ ( សុវត្តិ ) មានណាៗ គ្រាន់តែប៉ះតិចហ្នឹង ( កញ្ញា ) ខ្ញុំចាំទៀត រាល់ព្រឹកបងឯងដេកស្ពឹក ម៉ែដេញទៅងូតទឹក ប៉ិនរអ៊ូឮៗហ្មង ( សុវត្តិ ) ណាមិនរអ៊ូម៉េចម៉ោរញេរញ៉ៃ ( កញ្ញា ) កាលពីនៅតូច បងឯងមាឌឡើងធំ ( សុវត្តិ ) បងញ៉ាំច្រើន ( កញ្ញា ) តែមុខនិយាយពីមហាឌឺ ( វិហ្សា ) បងហ្អា ! ខ្ញុំចាំបានថា ជំនាន់ហ្នឹង ( សុវត្តិ ) ម៉េច ( វិហ្សា ) បងឯងលេងពូកែខឹងហ្អា ( សុវត្តិ ) មានណា ( វិហ្សា ) ហើយជំពាក់លុយមិនដែលសងទេ ( សុវត្តិ ) ហ្អឺ..អាណឹងតិចតួចពេក វាចឹងហើយ ( កញ្ញា ) មែនតើអូន បងមិនដែលភ្លេចទេ ( សុវត្តិ ) ភ្លេចរឿងអី ( កញ្ញា ) ជំពាក់បងវាល់កញ្ឆេរ តែបងខ្ជិលយកការប្រាក់ ( សុវត្តិ ) កុំនិយាយមើលៗ ឈប់និយាយទៅអានេះវើយ.......
ចុងបញ្ចប់៖ ( សុវត្តិ ) កាលពីក្មេង ៗ ( កញ្ញា+វិហ្សា ) កាលពីក្មេង ភ្ញាក់ពីគេង ( រួម ) 1 - 2 - 3 - 4
សរសេរនៅភ្នំពេញ ល្ថាចថ្ងៃសុក្រ ម៉ោង 06:02 AM ( 03-07-2018 )
Release on Raksmey HangMeas Official Page ( 12-07-2018 ) 19:00 PM
OFFICIAL AUDIO
0 comments:
Post a Comment