miss-universer-Maquee-05miss-universer-Maquee-02miss-universer-Maquee-03miss-universer-Maquee-04

Tuesday, September 11, 2018

បទចម្រៀងដែលខ្ញុំមិនបានដាក់ចិត្តសរសេរ គួរឲ្យអស់សំណើច


ក្នុងចំនោមចម្រៀងជាង១ពាន់បទ ខ្ញុំសុទ្ធសឹងតែស្រលាញ់ទាំងអស់ តែមានចម្រៀង១បទដែលខ្ញុំ អាចចាត់ទុកថាគឺជាបទដែលខ្ញុំខ្លាច ព្រោះខ្ញុំមិនបានដាក់ចិត្តសរសេរទេ គឺសរសេរត្រឹមតែប៉ុន្មាននាទី ហើយមិនមានកែពិនិត្យឡើងវិញសូម្បីតែមួយដង នោះគឺបទ ផាត់មុខ3D 

ក្នុងកំឡុងឆ្នាំដែល សុខស្រីនាងឈានជើងចូលផលិតកម្មរស្មីហង្សមាស ចម្រៀងជាច្រើនបទ ខ្ញុំត្រូវបានមេទម្លាក់ឲ្យសរសេរសុទ្ធតែជាបទរបស់បងស្រីសុខស្រីនាង! 
ហើយក៏មានបទមួយចំនួនខ្ញុំហាក់ដូចជាមិនមានអារម្មណ៍សរសេរសោះ 
ក្នុងនោះមានបទមួយមានចំនងជើងថា ផាត់មុខ3D ។
ពេលដែលចេញបទនេះមកភ្លាម ទាំង Official Audio និង MV ខ្ញុំមិនហ៊ានចូលមើលហើយស្តាប់ទេ
ហើយពេលដែលបានឮបទនេះលើកដំបូងនៅក្នុងផ្សារទំនើប ខ្ញុំឈរអស់សំណើចម្នាក់ឯងហួសចិត្ត
ហេតុអ្វីខ្ញុំរកនឹកសរសេរបទបែបនេះចេញ មើលទៅវាអាក្រក់ស្តាប់ណាស់ ។ 

Share:

0 comments:

Post a Comment