បទចម្រៀង២បទដែលត្រូវនិងបរិយាកាសសង្គ្រាម! ដែលខ្ញុំបាននិពន្ធកាលពីជាង៨ឆ្នាំំមុន!
បទឈាមសុវណ្ណ
នៅពីក្រោយការនិពន្ធបទ #ឈាមសុវណ្ណ មានអនុស្សាវរីយ៍ជាច្រើនដែលខ្ញុំចងចាំដិតជាប់អារម្មណ៍មិនអាចបំភ្លេច! កំឡុងឆ្នាំ២០១៦ ក្នុងដំណើរទៅកាន់ខេត្តព្រះវិហារដោយចៃដន្យ ពេលស្វែងរកទីតាំងថត ខ្ញុំក៏បានជួបជាមួយលោកពូៗវិរសេនីយ៍និងបងប្អូនកងកម្លាំងយោធាប្រចាំភូមិភាគបានទទួលអាហារពេលល្ងាចនិងចែករំលែកសាច់រឿងរំជួលចិត្ត អស់រយៈពេលជិត៥ម៉ោង! ទើបបំផុសចិត្តខ្ញុំឲ្យនិពន្ធបទនេះឡើងទាំងខ្ញុំមិនដែលបានពាក់អាវជាកងទព័ មិនដែលកាន់កាំភ្លើងឈរនៅលើសមរភូមិសូម្បីតែម្តង! ពេលនោះមានលោកពូផ្កាយ៣ម្នាក់បាន ហុចលុយមកឲ្យខ្ញុំយ៉ាងច្រើន! ខ្ញុំមិនដឹងថាប៉ុន្មានទេព្រោះឃើញច្រើនណាស់! ខ្ញុំរំភើបចិត្តស្ទើរស្រក់ទឹកភ្នែក ហើយខ្ញុំប្រកែកមិនទទួលលុយពីគាត់ទេ ដោយសុំដូរជាការទិញគ្រឿងក្លែមនិងភេសជ្ជៈ មកឲ្យបងប្អូនទាំងអស់គ្នាបន្ថែមវិញ! ពេលនោះខ្ញុំមិនមែនរំជួលចិត្តនិងលុយទេ គឺខ្ញុំរំជួលចិត្តនិងពាក្យសំដីរបស់លោកពូមួយឃ្លាថា: ( ពូចូលចិត្តតែងចម្រៀងដែរតើ ឃើញក្មេងៗនិពន្ធចឹងអញរំភើប អញចូលចិត្ត ហើយសរសើរហ្អា! ) ! សូមផ្ញើចម្រៀងមួយបទនេះទុកក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូបគ្រប់ជំនាន់! ពីខ្ញុំបាទ #សោមដូរ៉េ #cambodianeedpeace
សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
.jpg)
.jpg)





