• និពន្ធដំបូង!ដាក់តម្លៃខ្លួនបែបណា?

    [ និពន្ធដំបូង គួរដាក់តម្លៃខ្លួនបែបណា? ]

             សំណួរមួយដែលអ្នកនិពន្ធថ្មីៗតែងសួរខ្លួនឯងគឺ៖ “តើខ្ញុំគួរដាក់តម្លៃការងាររបស់ខ្លួនប៉ុន្មាន?” ការដាក់តម្លៃមិនមែនជារឿងងាយទេ។ បើដាក់ថោកពេក អាចធ្វើឲ្យការងាររបស់អ្នកមើលទៅគ្មានតម្លៃ។ បើដាក់ខ្ពស់ពេក អ្នកអាចបាត់ឱកាសការងារដំបូង។ ដូច្នេះអ្នកនិពន្ធថ្មីគួរតែមានយុទ្ធសាស្ត្រដូចខាងក្រោម៖

    គន្លិះទី១៖ ចាប់ផ្តើមពីការបង្កើតបទពិសោធន៍ នៅដំណាក់កាលដំបូង គោលដៅសំខាន់មិនមែនតែប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺ បទពិសោធន៍ និងឱកាស។ ការងារដំបូងៗអាចដាក់តម្លៃមធ្យម ឬពេលខ្លះធ្វើក្នុងតម្លៃទាបជាងទីផ្សារបន្តិច ដើម្បីបង្កើត Portfolio និងឲ្យមនុស្សស្គាល់ស្នាដៃរបស់អ្នក។ 
    គន្លិះទី២៖ កុំធ្វើការដោយឥតគិតថ្លៃជាប្រចាំ ការជួយឬការសាកល្បងម្តងម្កាលអាចធ្វើបាន។ ប៉ុន្តែបើធ្វើការដោយឥតគិតថ្លៃជាប្រចាំ វាអាចធ្វើឲ្យមនុស្សមើលស្នាដៃអ្នកថាមិនមានតម្លៃ។ អ្នកនិពន្ធគួរតែដាក់តម្លៃយ៉ាងហោចណាស់ដើម្បីបង្ហាញថា ស្នាដៃគឺជាជំនាញ មិនមែនជារឿងលេង។
     គន្លិះទី៣៖  សិក្សាតម្លៃក្នុងទីផ្សារ ថាអ្នកនិពន្ធផ្សេងៗដាក់តម្លៃប៉ុន្មាន • ការងារប្រភេទដូចគ្នាមានតម្លៃប្រហែលប៉ុន្មាន ការយល់ពីទីផ្សារជួយឲ្យអ្នកដាក់តម្លៃបានសមរម្យ។ 
    គន្លិះទី៤៖  បង្កើនតម្លៃតាមបទពិសោធន៍ ពេលអ្នកមានស្នាដៃកាន់តែច្រើន មានឈ្មោះ និងមានអ្នកស្គាល់ការងាររបស់អ្នក ការដាក់តម្លៃក៏អាចកើនឡើងតាមនោះ។ អ្នកនិពន្ធជាច្រើននៅលើពិភពលោកចាប់ផ្តើមពីតម្លៃតិច ប៉ុន្តែក្រោយមកស្នាដៃរបស់ពួកគេមានតម្លៃខ្ពស់ តួយ៉ាងដូចជាអ្នកនិពន្ធ សោមដូរ៉េជាដើម! កម្រៃដែលខ្ញុំទទួលបានលើកដំបូងក្នុងអាជីព និពន្ធប្រូលបទចម្លងពីបរទេស ១បទគឺ១០ដុល្លា។
    គន្លិះទី៥៖  ចែកប្រភេទស្នាដៃ៖ / ប្រភេទស្ប៉ដពាណិជ្ជកម្ម - ត្រូវតែមានតម្លៃគុណនិង២  / ប្រភេទបទញាក់ - ត្រូវតែមានតម្លៃថ្លៃជាងបទសង់ទីម៉ង់ធម្មតា / ប្រភេទសហសម័យបុរាណ - ទាមទារការច្នៃប្រតិដ្ឋខ្ពស់  ត្រូវមានកំរៃបញ្ចូលបន្ថែម / ប្រភេទខ្សែភាពយន្ត - ត្រូវមានតម្លៃជាភាគរយបន្ថែមព្រោះទំហំនៃការផលិតទ្រង់ទ្រាយធំ ។
     ⸻ សារចុងក្រោយ អ្នកនិពន្ធថ្មីមិនចាំបាច់ចាប់ផ្តើមពីតម្លៃខ្ពស់បំផុតទេ។ តែសូមកុំភ្លេចថា ស្នាដៃរបស់អ្នកមានតម្លៃ។ ចាប់ផ្តើមពីតម្លៃសមរម្យ បង្កើតបទពិសោធន៍ បង្កើនជំនាញ ហើយថ្ងៃណាមួយ តម្លៃនោះនឹងកើនឡើងតាមកិត្តិយស និងស្នាដៃដែលអ្នកបានបង្កើត។ 


    តម្លៃសម្រាប់ឆ្នាំ២០២៦
    ប្រភេទនិពន្ធ បរិមាណ តម្លៃប្រហាក់ប្រហែល
    មេឡូឌីចម្រៀង 1បទ 30-100$
    ប្រូលចម្រៀង 1បទ 50-150$
    ប្រូលបទពាណិជ្ជកម្ម 1បទ 100-300$
    Commercial 40sec-2 Mins 100-300$
    និពន្ធScript 40sec - 2 Min 20-50$
    ភាពយន្តភាគទូរទស្សន៍ 1ភាគ 70-250$
    ភាពយន្តខ្នាតធំ 1រឿង 1000-3500$
    NOTE* 
    - តម្លៃទាំងអស់មិនរាប់បញ្ចូលជាមួយពន្ធ 
     - តម្លៃទាំងអស់មិនរាប់បញ្ចូលជាមួយការចែកភាគរយជាមួយនិងភ្នាក់ងារAGENCY
     - តម្លៃការនិពន្ធបទចម្រៀងបែងចែកឲ្យដាច់ជាមួយអ្នកភ្លេង ជៀសវាងបញ្ហារកាំរកូស 
     - តម្លៃទាំងអស់អ្នកនិពន្ធត្រូវចចារជាមួយម្ចាស់គម្រោងផលិត/ភ្នាក់ងារAGENCY/ថៅកែ ហើយត្រូវតែប្រុងប្រយត្ន័ និងត្រូវមានការចុះកិច្ចសន្យា ជាលិខិតផ្លូវច្បាប់ត្រឹមត្រូវទើបជាស្នាដៃដែលត្រឹមត្រូវស្របច្បាប់ដើម្បីតម្លៃខ្លួននិងការការពារសិទ្ធដែលជាស្នាដៃរបស់យើង ហើយត្រូវពិនិត្យឲ្យបានល្អិតល្អន់ត្រង់ចំណុច លក្ខខណ្ឌ(រយៈពេល-តួនាទី-ចំនួន-តម្លៃ)ឲ្យបានច្បាស់លាស់ 
     - ការចចារលើតម្លៃខ្សែភាពយន្តភាគគឺត្រូវបែងចែកជាមួយការសរសេរ (Scene Breakdown - Dialogue - Screenplay) ប្រសិនបើយើងមានសមត្ថភាពអាចធ្វើវាទាំងអស់ យើងអាចទទួលបានតម្លៃកាន់ត់ែខ្ពស់
    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • 0 💬ការបញ្ចេញយោបល់:

    romdul1
    romdul2 small
    romdul1small
    romdul2
    romdul3 small
    romdul2 small
    romdul3
    romdul1
    romdul3 small