[ ខ្ញុំស្រលាញ់អាជីពនិពន្ធ តើគួរធ្វើអ្វីខ្លះ? ]
ការចាប់ផ្តើមពីសូន្យ មិនមែនជាអប្បបរមានៃសមត្ថភាពទេ វាគឺជាពេលវេលាដ៏ស្រស់ស្អាតបំផុតសម្រាប់ដាំគ្រាប់ពូជនៃក្តីស្រម៉ៃ។ អ្នកនិពន្ធម្នាក់ មិនកើតមកជាមួយប៉ាកកានៅលើដៃឡើយ គឺគាត់កើតមកជាមួយអារម្មណ៍ ក្តីស្រម៉ៃ គោលដៅ និងការមិនបោះបង់។
កំពុងឈរនៅចំណុចសូន្យ ងងិតឈឹង មិនដឹងថាទៅទិសណា សូមអាន៖
ទម្លាប់
អានឲ្យច្រើន ដើម្បីពង្រីកពិភពខាងក្នុង
អានស្នាដៃពីអ្នកនិពន្ធរៀមច្បង ដែលអ្នកស្រលាញ់ចូលចិត្ត។ មិនមែនដើម្បីប្រៀបធៀបទេ ប៉ុន្តែដើម្បីយល់ពីSTYLEរបស់គេ ។ ការអានសៀវភៅគឺជាសាលាដែលមិនគិតថ្លៃ។
អ្វីដែលត្រូវធ្វើ: ទិញសៀវភៅចំណងជើងល្អៗ ទិញអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ចង់សរសេរ! / រៀនអានសៀវភៅ១ថ្ងៃ១ទំព័រ / បង្កើតទម្លាប់ចំណូលចិត្តអាន រហូតដល់ថ្នាក់សូម្បីតែជិះឡានតាមផ្លូវ ក៏ចូលចិត្តអានស្លាកសញ្ញា ឬឈ្មោះហាងតាមផ្លូវ ។
ស្វែងរក
STYLEផ្ទាល់ខ្លួន
កុំចម្លងស្ទីលអ្នកណា។ អ្នកអាចរៀនពីគេ ប៉ុន្តែត្រូវរកឲ្យឃើញថា “សំឡេង” របស់អ្នកមានអ្វីខុសគេ។ សំឡេងនោះគឺបទពិសោធន៍ របួស ស្នាមញញឹម និងការតស៊ូរបស់អ្នកផ្ទាល់។
អ្វីដែលត្រូវធ្វើ: ស្រាវជ្រាវឈ្មោះអ្នកនិពន្ធ អ្នកដឹកនាំ Add ឬក៏ Follow! តាមដានស្នាដៃអ្នកនិពន្ធទាំងអស ហើយជ្រើសរើសអ្នកនិពន្ធណាម្នាក់ ដែលអ្នកស្រលាញ់ទឹកដៃរបស់គាត់ជាងគេ ហើយព្យាយាមស្រាវជ្រាវរាល់សកម្មភាពដែលគាត់បានធ្វើដើម្បីFollow
បើកបេះដូង
ឲ្យធំទទួលយកការរិះគន់
អ្នករិះគន់គឺជាអ្នកតាមដានមើលបំណាំយើង ពួកគេក៏រាប់ជាឱបករណ៍មួយជួយជម្រុញឲ្យស្នាដៃរបស់យើងកាន់តែផុសផុល និងល្បី។ រៀនស្ដាប់ យកអ្វីល្អ ចោលអ្វីមិនសម ហើយបន្តដំណើរ។
អ្វីដែលត្រូវធ្វើ: ប្រកាន់គំនិតវិជ្ជមានជានិច្ច ហើយប្រាប់ខ្លួនឯងថា ខ្ញុំជាអ្នកនិពន្ធដែលមិនល្អឥតខ្ចោះ តែខ្ញុំនិងក្លាយជាអ្នកនិពន្ធដែលល្អសម្រាប់អ្នកស្រលាញ់និងគាំទ្រខ្ញុំពិតប្រាកដ / បង្កើតPAGEសម្រាប់ខ្លួនឯង
សម័យនេះ អ្នកនិពន្ធមិនត្រូវរង់ចាំតែសារព័ត៌មាន ឬក៏ផលិតកម្មទាក់ទងមកទេ ។ អ្នកអាចបង្កើតទំព័រ Facebook, YouTube ឬ Website ដើម្បីបង្ហាញខ្លួនរបស់អ្នក
បង្កើតវិន័យ
អ្នកនិពន្ធអាជីពពិតប្រាកដត្រូវដាក់ចិត្តដើរលើវិថីនេះយូរអង្វែងត្រូវតែមានវិន័យត្រឹមត្រូវ ដើម្បីគុណភាពការងារ លើវិស័យមួយនេះ។
អ្វីដែលត្រូវធ្វើ: បង្កើតវិន័យផ្ទាល់ខ្លួន ! បង្កើតគម្រោង ! បង្កើតការស្រមើស្រម៉ៃដោយឥតដែនកំណត់។ កំណត់ម៉ោងសរសេរ កំណត់គោលដៅ ធ្វើ Habit Tracker / Life Diary / Todo list។
សរសេរ
មិនរង់ចាំការអនុញ្ញាតពីនណារ! កុំផ្តោតលើហេតុផលថារង់ចាំឲ្យមានអ្នកទទួលស្គាល់សិន ទើបចាប់ផ្តើម។
អ្វីដែលត្រូវធ្វើ: សរសេររៀងរាល់ថ្ងៃ ទោះត្រឹម១ឃ្លាក៏ដោយ។ រៀនសរសេរកំណត់ហេតុ! សរសេរអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ ។ ការសរសេរជាទម្លាប់ គឺជាការGYMខួរក្បាលរបស់អ្នកនិពន្ធ ឲ្យឡើងសាច់ដុំរឹងមាំ។
បើអ្នកស្រមៃថាខ្លួនឯងជាអ្នកនិពន្ធ ចូរចាប់ផ្តើមថ្ងៃនេះ។ ការចាប់ផ្តើមពីសូន្យ មិនគួរអោយខ្លាចទេ។ ព្រោះសូន្យគ្រាន់តែជារង្វង់។ ហើយរង្វង់គ្មានចំណុចបញ្ចប់។
• ស្គាល់រចនាសម្ព័ន្ធបទចម្រៀង៖ Verse = ពណ៌នាសាច់រឿង / Chorus =ចំណុចចាប់អារម្មណ៍អ្នកស្តាប់ខ្លាំងគេហៅថាHook / ចំណងជើង= ទាក់ទាញអ្នកស្តាប់មុនដំបូងគេ
• អភិវឌ្ឍស្ទីលផ្ទាល់ខ្លួន៖ ស្វែងរកពណ៌នៃអារម្មណ៍របស់ខ្លួនឯង ចូលចិត្តនិពន្ធជាងគេតើជាប្រភេទបទ សង់ទីម៉ង់/បទញាក់/បទទាន់សម័យ/បទបុរាណ!! ឬក៏ប្រភេទអ្វីផ្សេងទៀត!
• សហការជាមួយអ្នកភ្លេង៖ បង្កើតទំនាក់ទំនងជាមួយអ្នកភ្លេង / សិក្សាស្វែងយល់ជាមួយគ្នាបន្ថែម កុំខ្លាចក្នុងការប្រាប់ពីកំហុសឆ្គង ដើម្បីធ្វើឲ្យយើងកាន់តែអភិវឌ្ឍន៍ជាងមុន
• ស្គាល់រចនាសម្ព័ន្ធសាច់រឿង៖ Act Structure បង្ហាញពីរិះគល់បញ្ហា/ជម្លោះ/ការដោះស្រាយ/កូនសោរអារម្មណ៍និង គំនិតក្តោបអត្ថន័យធំនៃសាច់រឿង
• បង្កើតប្រវត្តិរូបតួអង្គ៖ Character Profile តួអង្គឈ្មោះអ្វី?មានរូបរាងបែបណា ចូលចិត្តការស្លៀកពាក់បែបណា?មានអត្តចរិកបែបណា?ចូលចិត្តអ្វី?ពូកែអ្វី?ខ្លាចអ្វី?មានគ្រួសារប៉ុន្មានអ្នក?ផ្ទះនៅឯណា?មានគោលបំណងអ្វី?
• បង្កើតផែនទី៖ The Mapបង្កើតផែនទីមួយដើម្បីកំណត់ចំណាំនៃទីតាំងទាំងអស់ក្នុងសាច់រឿង
• បង្កើតរចនាសម្ពន្ធ័តួអង្គ៖ Family Tree
• រៀនសរសេរអត្ថបទភាពយន្ត៖ Screen Play Format / Scene Heading - Action - Dialogue
• រៀនវិភាគ៖ បង្កើត Plot Twist/ កំណែRevive / Special Scene