I am a Writer

📌

ព័ត៌មានថ្មីរបស់សោមដូរ៉េ

Thumbnail Image
ចម្រៀងបរិយាកាសសង្គ្រាម
បទចម្រៀងពីរបទដែលខ្ញុំនិពន្ធអស់រយៈពេលច្រើនឆ្នាំទើបតែ...
ចុចអានបន្ត
News 1
(កាឌិនហយ)ចម្រៀងចូលឆ្នាំខ្មែរថ្មី
ចម្រៀងចូលឆ្នាំខ្មែរចំណងជើងថាកាឌិនហយ បកស្រាយដោយបងស្រីសុគន្ធនីសានិងរូលីន ធ្វើឲ្យផ្អើលអ្នកគាំទ្រទាំងកណ្តាលយប់....
ចុចអានបន្ត
News 1
ចម្រៀងចូលឆ្នាំចិននៅតែល្បី
ឲ្យអាំងប៉ាវសិនម៉ោ គឺជាបទចម្រៀងដែលតែងតែល្បីរៀងរាល់....
ចុចអានបន្ត
News 2
ភាពយន្តភាគដែលផ្ទុះការិះគន់
ខ្ញុំមិនខឹងអ្នករិះគន់ទេ! ព្រោះតែបច្ចេកទេសកាត់តត្រូវបានយកមកវិភាគ....
ចុចអានបន្ត
News 3
ស្រីបាចិញ្ចឹមកូន Shortfilm
បន្ទាប់ពីខ្ញុំបានប្រកាសនូវចំណងជើងរឿង ស្រីបាចិញ្ចឹមកូនដែលជាសាច់រឿងពិតដែល...
ចុចអានបន្ត
News 4
ចាក់ក្រឡេកទយ
បន្ទាប់ពី សោមដូរ៉េ អាក់ខាននិពន្ធបទចម្រៀងចូលឆ្នាំអស់រយៈពេលជាច្រើនឆ្នាំំក្នុងនាមជា...
ចុចអានបន្ត
Mission
សៀវភៅ
ចេញថ្មី
NEW RELEASE!
COMING UP!
COMING UP!
COMING UP!
COMING SOON!
Mission

BOOKING

បង់រំលស់/បញ្ជារទិញ/កក់វុលថ្មី

Mission

CHAPTER

សង្ខេបជំពូកសាច់រឿង

Mission

GOD PROFILE

អទិទេពទាំង៦ទិសមកពីអរិយធម៌ផ្សេងៗ

Mission

Chakras VS Deadly Sins

ថាមពលចក្រាទាំង៧ជាមួយបាបទាំង៧

Mission

TRAIT(PD)

អាការៈផ្លូវចិត្តក្នុងរាងកាយមនុស្ស

Mission

THE GREAT CIRCLE

ខ្សែបន្ទាត់អ័ក្សផែនដី/រង្វង់អង្គvsរង្វង់ពីរ៉ាមីត

Mission

Dreamara's Zodiac

លម្អិតថាមពលតារានិករទាំង១២

Mission

BECOME A DREAMARA

ដាក់ពាក្យដើម្បីក្លាយជាតួអង្គក្នុងរឿង

Mission

BUY ASESSORIES

ទិញសម្ភារៈផ្សេងៗ

Mission
Mission

STUDY CALENDAR

ឆែកមើលកាលបរិច្ឆេទនៃការបង្រៀនទាំងអស់របស់ខ្ញុំ

Mission

DORE CLASSROOM

តោះ! ចូលរៀនឥឡូវនេះ!

Mission

DORE STUDENT

ចុះឈ្មោះក្លាយជាកូនសិស្សសោមដូរ៉េដោយឥតគិតថ្លៃ

Mission

TEST YOUR SELF

វាស់ស្ទង់កម្រិតចិត្តជាអ្នកនិពន្ធរបស់អ្នក

Mission

MELODY/ LYRICS

ចែករំលែកចំណេះដឹងនៃអាជីពនិពន្ធចម្រៀង

Mission

MOVIE/ SCREENPLAY

ចែករំលែកបទពិសោធន៍ នៃការនិពន្ធខ្សែភាពយន្ត

Mission

DOCUMENT ROOM

ចែករំលែកឯកសារដោយឥតគិតថ្លៃ

Mission

WRITER'S TIP

តិកនិក/គន្លិះពិសេសៗពីអ្នកនិពន្ធសោមដូរ៉េ

Mission

WRITER'S JOURNEY

ស្តាប់បទពិសោធន៍ខ្ញុំច្នៃអាជីពអ្នក

  • បទសុំស្រលាញ់សុំអាំងប៉ាវនៅតែល្បីពេលចូលឆ្នាំចិន

    បទសុំស្រលាញ់សុំអាំងប៉ាវនៅតែល្បីពេលចូលឆ្នាំចិន

     


    បទចម្រៀងចូលឆ្នាំចិនដែលខ្ញុំនិពន្ធនៅតែល្បីរាល់ឆ្នាំ

    ចូលឆ្នាំចិន គឺជាពេលវេលាដ៏ពិសេសសម្រាប់គ្រួសារដែលមានខ្សែស្រឡាយចិន  ដើម្បីអបអរសាទរ និងចាប់ផ្តើមឆ្នាំថ្មីដោយសុភមង្គល។ បទសុំស្រលាញ់សុំអាំងប៉ាវ បកស្រាយដោយបងស្រី លីអ៊ីវាធីណា គឺជាបទដែលតែងតែត្រូវគេយកមកច្រៀង រៀងរាល់ឆ្នាំ ជាពិសេសត្រង់កន្លែង ឲ្យអាំងប៉ាវសិនម៉ោ គឺជា Hook ដែលធ្វើឲ្យ Viral ។

    ជារៀងរាល់ឆ្នាំ បទចម្រៀងនេះមិនត្រឹមតែចូលចិត្តក្នុងចំណោមអ្នកស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ក្លាយទៅជាសញ្ញានៃអារម្មណ៍អបអរសាទរ និងការចាប់ផ្តើមថ្មី។ មូលហេតុដែលវានៅតែល្បីក៏ព្រោះតែគ្រប់គ្នា ចូលចិត្តយកវាទៅច្រៀងដើម្បីសុំអាំងប៉ាវពីអ្នកណាម្នាក់។

    បទនេះខ្ញុំបានចំណាយពេលច្នៃម៉ូដខោអាវបែបចិន ដោយរួមដៃកាត់ដេរជាមួយមិត្តរបស់ខ្ញុំ គឺលោកអិលអេ! ដែលមានជំនាញពូកែនិងប៉ិនប្រសព្វ ហើយក៏មានការជ្រោមជ្រែងពីអ្នកមីងសុជាតិ ដែលជាអ្នកគ្រូបង្រៀនដេរទី១ក្នុងឆាកជីវិតរបស់ខ្ញុំ ផងដែរ។

    បទនេះខ្ញុំបានសរសេរក្នុងកំឡុងឆ្នាំ២០១៦ ហើយក៏ទទួលបានការរិះគន់ភ្លូកទឹកភ្លូកដីម្តងហើយ ជាពិសេស មានអ្នកផលិតមាតិកាម្នាក់បានយកទៅ Reaction បែបមើលងាយក្នុងបង្គន់ ។ ខ្ញុំក៏ប្រត្តិកម្មតាមរយៈ Post លើ Facebook រហូតធ្វើឲ្យសារព័ត៌មានចុះផ្សាយព្រោងព្រាត។ តែកំដៅមិនបានយូរទេ អ្នកផលិតមាតិការនោះក៏បានឆាតមកសុំទោសខ្ញុំផ្ទាល់ដោយសន្យាថាលុបវិដេអូ ហើយខ្ញុំក៏សម្រេចចិត្តលុបផុសចោលទៅដើម្បីឲ្យរឿងពីធំមកតូច ។ 

    សម្រាប់ខ្ញុំ បទចម្រៀងនេះមិនត្រឹមតែជាបរិយាកាសរីករាយទេ ប៉ុន្តែវាក៏ជាសារបង្ហាញពី ភាពរីករាយ ក្រមិចក្រមើម និងចិត្តសាស្រ្តរបស់ខ្ញុំ។ រាល់ឆ្នាំ ខ្ញុំសង្ឃឹមថាបទនេះនឹងបន្តក្លាយទៅជាបទចម្រៀងដែលអ្នកស្តាប់ទាំងអស់នៅតែចូលចិត្ត និងចងចាំរៀងរហូតទៅ! 

    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • ចម្រៀងបរិយាកាសសង្គ្រាម

    ចម្រៀងបរិយាកាសសង្គ្រាម

     

    បទចម្រៀង២បទដែលត្រូវនិងបរិយាកាសសង្គ្រាម! ដែលខ្ញុំបាននិពន្ធកាលពីជាង៨ឆ្នាំំមុន! 

    បទឈាមសុវណ្ណ



    នៅពីក្រោយការនិពន្ធបទ #ឈាមសុវណ្ណ មានអនុស្សាវរីយ៍ជាច្រើនដែលខ្ញុំចងចាំដិតជាប់អារម្មណ៍មិនអាចបំភ្លេច! កំឡុងឆ្នាំ២០១៦ ក្នុងដំណើរទៅកាន់ខេត្តព្រះវិហារដោយចៃដន្យ ពេលស្វែងរកទីតាំងថត ខ្ញុំក៏បានជួបជាមួយលោកពូៗវិរសេនីយ៍និងបងប្អូនកងកម្លាំងយោធាប្រចាំភូមិភាគបានទទួលអាហារពេលល្ងាចនិងចែករំលែកសាច់រឿងរំជួលចិត្ត អស់រយៈពេលជិត៥ម៉ោង! ទើបបំផុសចិត្តខ្ញុំឲ្យនិពន្ធបទនេះឡើងទាំងខ្ញុំមិនដែលបានពាក់អាវជាកងទព័ មិនដែលកាន់កាំភ្លើងឈរនៅលើសមរភូមិសូម្បីតែម្តង! ពេលនោះមានលោកពូផ្កាយ៣ម្នាក់បាន ហុចលុយមកឲ្យខ្ញុំយ៉ាងច្រើន! ខ្ញុំមិនដឹងថាប៉ុន្មានទេព្រោះឃើញច្រើនណាស់! ខ្ញុំរំភើបចិត្តស្ទើរស្រក់ទឹកភ្នែក ហើយខ្ញុំប្រកែកមិនទទួលលុយពីគាត់ទេ ដោយសុំដូរជាការទិញគ្រឿងក្លែមនិងភេសជ្ជៈ មកឲ្យបងប្អូនទាំងអស់គ្នាបន្ថែមវិញ! ពេលនោះខ្ញុំមិនមែនរំជួលចិត្តនិងលុយទេ គឺខ្ញុំរំជួលចិត្តនិងពាក្យសំដីរបស់លោកពូមួយឃ្លាថា: ( ពូចូលចិត្តតែងចម្រៀងដែរតើ ឃើញក្មេងៗនិពន្ធចឹងអញរំភើប អញចូលចិត្ត ហើយសរសើរហ្អា! ) ! សូមផ្ញើចម្រៀងមួយបទនេះទុកក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូបគ្រប់ជំនាន់! ពីខ្ញុំបាទ #សោមដូរ៉េ #cambodianeedpeace


    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • ភាពយន្តភាគទូរទស្សន៍ដែលផ្ទុះការរិះគន់

    ភាពយន្តភាគទូរទស្សន៍ដែលផ្ទុះការរិះគន់

    ខ្សែភាពយន្តភាគដែលជាស្នាដៃរបស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុន លើស្ថានីយ៍ទូរទស្សន៍ប៉ុស្តលេខ៥ចំណងជើងថា៖ វិញ្ញាណឃ្លានស្រលាញ់ បានផ្ទុះការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីClipមួយគេដកស្រង់ចេញពីក្នុងសាច់រឿង ត្រូវបានគេបង្ហោះ ក្លាយជាប្រធានបទ​លេងសើចហើយក៏Viral ពេញបណ្តាញសង្គម! 
    លើកនេះ! ខ្ញុំមិនចេញមកបកស្រាយអ្វីទេ! ក្នុងនាមខ្ញុំជាអ្នកនិពន្ធរឿងនេះ! ព្រោះខ្ញុំមានចេតនាចង់ឲ្យឈុតឆាកត្រូវបានគេយកមកTroll ព្រោះវាគឺជាភាពយន្តខ្មោចបែបកំប្លែង!! :-D 




    ខ្ញុំមិនខឹងអ្នករិះគន់ទេ

    នៅពេលខ្សែភាពយន្តមួយត្រូវបានរិះគន់ បច្ចេកទេសកាត់តត្រូវបានយកមកវិភាគ ពាក្យខ្លះគឺជាវិជ្ជាជីវៈ ប៉ុន្តែពាក្យខ្លះវិញជាពាក្យដែលប៉ះពាល់ដល់បេះដូង មិនមែនត្រឹមការងារ ឬក៏សិល្បៈកម្សាន្ត។

    ខ្ញុំបានអានមតិទាំងនោះ មានទាំងការវិភាគយ៉ាងមានហេតុផល
    ហើយក៏មានទាំងពាក្យជេរ មើលងាយ ឬប៉ះពាល់ដល់តម្លៃខ្ញុំជាមនុស្ស...តែខ្ញុំមិនខឹងទេ។

    មិនមែនព្រោះខ្ញុំមិនឈឺទេ។
    តែព្រោះខ្ញុំយល់ថា ការងារដែលចេញទៅសាធារណៈ គឺជាកម្មសិទ្ធិរបស់ទស្សនិកជនក្នុងការមានមតិ។

    ការរិះគន់មួយចំនួនជួយឲ្យខ្ញុំមើលឃើញចំណុចដែលខ្ញុំមិនបានសង្កេត។
    ការរិះគន់មួយចំនួនវិញ បង្ហាញពីអារម្មណ៍របស់អ្នកមើល មិនមែនគុណភាពការងារតែមួយគត់។

    ខ្ញុំជឿថា
    មនុស្សដែលហ៊ានបង្កើត អាចនឹងត្រូវរងការវាយតម្លៃ។
    មនុស្សដែលនៅស្ងៀម មិនសូវមានអ្នករិះគន់ទេ — ប៉ុន្តែក៏មិនសូវមានអ្នកចងចាំដែរ។

    បើពាក្យណាមួយឈឺ ខ្ញុំយកវាជាមេរៀន
    បើពាក្យណាមួយមិនមានមូលដ្ឋាន ខ្ញុំទុកវាឲ្យខ្យល់បក់រសាត់ទៅ។

    ខ្ញុំមិនតបត ខ្ញុំមិនប្រឆាំង
    ខ្ញុំជ្រើសរើសធ្វើការងារបន្ទាប់ឲ្យល្អជាងមុន។

    ព្រោះការឆ្លើយតបដ៏វិសេសបំផុត មិនមែនជាហេតុផលដោះសារទេ —
    វាជាការអភិវឌ្ឍន៍។
    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • romdul1
    romdul2 small
    romdul1small
    romdul2
    romdul3 small
    romdul2 small
    romdul3
    romdul1
    romdul3 small