I am a Writer

📌

ព័ត៌មានថ្មីរបស់សោមដូរ៉េ

Thumbnail Image
ចម្រៀងបរិយាកាសសង្គ្រាម
បទចម្រៀងពីរបទដែលខ្ញុំនិពន្ធអស់រយៈពេលច្រើនឆ្នាំទើបតែ...
ចុចអានបន្ត
News 1
(កាឌិនហយ)ចម្រៀងចូលឆ្នាំខ្មែរថ្មី
ចម្រៀងចូលឆ្នាំខ្មែរចំណងជើងថាកាឌិនហយ បកស្រាយដោយបងស្រីសុគន្ធនីសានិងរូលីន ធ្វើឲ្យផ្អើលអ្នកគាំទ្រទាំងកណ្តាលយប់....
ចុចអានបន្ត
News 1
ចម្រៀងចូលឆ្នាំចិននៅតែល្បី
ឲ្យអាំងប៉ាវសិនម៉ោ គឺជាបទចម្រៀងដែលតែងតែល្បីរៀងរាល់....
ចុចអានបន្ត
News 2
ភាពយន្តភាគដែលផ្ទុះការិះគន់
ខ្ញុំមិនខឹងអ្នករិះគន់ទេ! ព្រោះតែបច្ចេកទេសកាត់តត្រូវបានយកមកវិភាគ....
ចុចអានបន្ត
News 3
ស្រីបាចិញ្ចឹមកូន Shortfilm
បន្ទាប់ពីខ្ញុំបានប្រកាសនូវចំណងជើងរឿង ស្រីបាចិញ្ចឹមកូនដែលជាសាច់រឿងពិតដែល...
ចុចអានបន្ត
News 4
ចាក់ក្រឡេកទយ
បន្ទាប់ពី សោមដូរ៉េ អាក់ខាននិពន្ធបទចម្រៀងចូលឆ្នាំអស់រយៈពេលជាច្រើនឆ្នាំំក្នុងនាមជា...
ចុចអានបន្ត
Mission
សៀវភៅ
ចេញថ្មី
NEW RELEASE!
COMING UP!
COMING UP!
COMING UP!
COMING SOON!
Mission

BOOKING

បង់រំលស់/បញ្ជារទិញ/កក់វុលថ្មី

Mission

CHAPTER

សង្ខេបជំពូកសាច់រឿង

Mission

GOD PROFILE

អទិទេពទាំង៦ទិសមកពីអរិយធម៌ផ្សេងៗ

Mission

Chakras VS Deadly Sins

ថាមពលចក្រាទាំង៧ជាមួយបាបទាំង៧

Mission

TRAIT(PD)

អាការៈផ្លូវចិត្តក្នុងរាងកាយមនុស្ស

Mission

THE GREAT CIRCLE

ខ្សែបន្ទាត់អ័ក្សផែនដី/រង្វង់អង្គvsរង្វង់ពីរ៉ាមីត

Mission

Dreamara's Zodiac

លម្អិតថាមពលតារានិករទាំង១២

Mission

BECOME A DREAMARA

ដាក់ពាក្យដើម្បីក្លាយជាតួអង្គក្នុងរឿង

Mission

BUY ASESSORIES

ទិញសម្ភារៈផ្សេងៗ

Mission
Mission

STUDY CALENDAR

ឆែកមើលកាលបរិច្ឆេទនៃការបង្រៀនទាំងអស់របស់ខ្ញុំ

Mission

DORE CLASSROOM

តោះ! ចូលរៀនឥឡូវនេះ!

Mission

DORE STUDENT

ចុះឈ្មោះក្លាយជាកូនសិស្សសោមដូរ៉េដោយឥតគិតថ្លៃ

Mission

TEST YOUR SELF

វាស់ស្ទង់កម្រិតចិត្តជាអ្នកនិពន្ធរបស់អ្នក

Mission

MELODY/ LYRICS

ចែករំលែកចំណេះដឹងនៃអាជីពនិពន្ធចម្រៀង

Mission

MOVIE/ SCREENPLAY

ចែករំលែកបទពិសោធន៍ នៃការនិពន្ធខ្សែភាពយន្ត

Mission

DOCUMENT ROOM

ចែករំលែកឯកសារដោយឥតគិតថ្លៃ

Mission

WRITER'S TIP

តិកនិក/គន្លិះពិសេសៗពីអ្នកនិពន្ធសោមដូរ៉េ

Mission

WRITER'S JOURNEY

ស្តាប់បទពិសោធន៍ខ្ញុំច្នៃអាជីពអ្នក

  • ស្រីបាចិញ្ចឹមកូន SHORTFILM 2025

    ស្រីបាចិញ្ចឹមកូន SHORTFILM 2025

    បន្ទាប់ពីខ្ញុំបានប្រកាសនូវចំណងជើងរឿង ស្រីបាចិញ្ចឹមកូនដែលជាសាច់រឿងពិតដែលខ្ញុំទទួលបាន ពី CALLER របស់ស្ថានីយ៍វិទ្យុមហាជន ABC 106.5 ធ្វើឲ្យសាច់រឿងមួយនេះលេចរូបរាងឡើង ។ ថតបានពាក់កណ្តាល PROJECT SHORTFILM ត្រូវបានបង្កកអស់រយៈពេលមួយឆ្នាំ ទោះបីជាវិដេអូខ្លីៗ Behind The Scene បង្ហោះនៅក្នុងបណ្តាញសង្គមមានគេចុចមើលរាប់លាន Views គ្រប់ Page ។
    នៅពីក្រោយភាពចម្រូងចម្រាស់ផ្ទៃក្នុង សម្ពាធពីអ្នកគ្រប់គ្រងក្រោមហេតុផលថា អត្ថន័យ និងរូបភាពប៉ះពាល់ ធ្វើឲ្យខ្ញុំបង្ខំចិត្ត ផ្អាកការផលិតគម្រោងមួយនេះអស់រយៈពេល១ឆ្នាំ ទាំងបង្ខំចិត្ត ទោះបីជាវិទ្យុABC តែងតែរឮកឈ្មោះនិងប្រកាសផ្សាយជារឿយៗយ៉ាងណាក៏ដោយ
    ការវិលត្រឡប់មកសារជាថ្មី Project ស្រីបាចិញ្ចឹមកូន ត្រូវបានលេចរូបរាងឡើង ដោយធ្វើ EVENT LAUNCHING នៅក្នុងរោងកុន LEGEND CINEMA និងមានការ TOUR ទៅដល់ខេត្តសៀមរាបថែមទៀតផង! ក្រោមការដឹកនាំដោយ KA HENG ដែលជាកូនសិស្សផ្ទាល់របស់ខ្ញុំបាទ! អរគុណហេងសម្រាប់ក្តីពុះពារមួយនេះ ! 



    ចម្រៀងខ្សែរឿងអប់រំប្រភេទ SHORTFILM មានរយៈពេល៤០នាទី 

    មានឈ្មោះថា ( ស្រីបាចិញ្ចឹមកូន )

    សម្តែងដោយ៖ កាតុ សុគន្ធថេរាយុ យ៉ាន់សុជាតា ក្រុម4T ឌីណា ធុលមករា បូរិន ធីតា អាតសុខ 

    អមដោយចម្រៀងចំនួនបទ៖

    01- ស្រីបាចិញ្ចឹមកូន-----------------------ច្រៀងដោយ កាតុ

    02- ផ្ញើបរិញ្ញបត្រ័ឲ្យមេឃមើល------------ច្រៀងដោយ សុគន្ធថេរាយុ

    03- ផ្ញើបរិញ្ញាបត្រ័ឲ្យមេឃមើល-----------ច្រៀងដោយ យ៉ាន់ សុជាតា


    រូបថតអនុស្សាវរីយ៍ពេលចាក់បញ្ចាំងនៅរោងកុនLEGEND ភ្នំពេញ


    រូបថតអនុស្សាវរីយ៍ជាមួយម៉ាក់ ប្អូនស្រីបង្កើត និងម្តាយធំរបស់ខ្ញុំ

    រូបថតអនុស្សាវរីយ៍ជាមួយប្អូនស្រីវិគី ពិធីការនី

    រូបថតអនុស្សាវរីយ៍ពេលចាក់បញ្ចាំងនៅរោងកុនLEGEND ខេត្តសៀមរាប 




    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • អនុស្សាវរីយ៍ជាមួយបងប្រុសឱកញ៉ាខេមរៈសេរីមន្ត

    អនុស្សាវរីយ៍ជាមួយបងប្រុសឱកញ៉ាខេមរៈសេរីមន្ត

     រំឭកអនុស្សាវរីយ៍ជាមួយបងប្រុសឱកញ៉ាខេមរៈសេរីមន្ត ក្នុងបទចម្រៀងទេសចរណ៍ ដែលខ្ញុំបានសរសេរក្នុងឆ្នាំ២០១៧ ។ ជាមួយបទចម្រៀងទេសចរ ដែលរៀបចំឡើងដោយ ឯកឩត្តម គួចចំរើន ក្នុង PROJECT មួយមានឈ្មោះថា ( ក្រុងព្រះសីហនុឋានសួគ៍ជាប់ដី ) ហើយត្រូវបានសម្ភោធន៍នូវរូបសំណាក់ ព្រះថោងនាងនាគ ជាផ្លូវការដោយសម្តេចតេជោ ធ្វើឲ្យមានភាពល្បីល្បាញ ទាក់ទាញភ្ញៀវទេសចរទូទាំងប្រទេស

    ក្នុង PROJECT នេះក៏មានចម្រៀង២បទទៀត ដែលជាស្នាដៃរបស់ខ្ញុំផងដែរ៖




    01- កំពង់សោមប្រលោមចិត្ត ------------------------ច្រៀងដោយ ឱកញ៉ាខេមរៈសេរីមន្ត
    02- ទេសចរក្រមុំ----------------------------------------ច្រៀងដោយ មាស សុខសោភា
    03- បណ្តាំធម្មជាតិ--------------------------------------ច្រៀងដោយ សុគន្ធនីសា

    និពន្ធទំនុកច្រៀងដោយ៖ សោមដូរ៉េ / និពន្ធបទភ្លេងដោយ៖ THOMET





    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • រាជនី Legendary ទាំង៩

    រាជនី Legendary ទាំង៩

     

    រាជនី Legendary ទាំង៩ តែនៅខ្វះម្នាក់! ដែលខ្ញុំបានប្រាថ្នារួមការងារជាមួយតាំងពីនៅក្មេង! ពេលនេះខ្ញុំបានសម្រេចក្តីស្រម៉ៃបាន៨នាក់ហើយនៅសល់តែ១នាក់ទេ! Soon ! #សោមដូរ៉េ

    ជាបងស្រីដ៏កម្សត់របស់ប្អូន ហើយក៏ស្រលាញ់ជាងគេ! ចរិតម៉ឺងម៉ាត់ នឹងធឹងពូកែអត់ធ្មត់! តែប្រើអារម្មណ៍ខ្លាំងពេក ធ្វើឲ្យប្អូនសោកសៅពេលដែលប្អូនខំជំនះគ្រប់យ៉ាងដើម្បីបង! តែងតែផ្តល់តម្លៃគ្រប់ការងាររបស់ប្អូន ពូកែផ្តល់កម្លាំងចិត្ត លើកទឹកចិត្តប្អូនគ្រប់កាលៈទេសៈ តែមិនអាចផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងជំនះឧបសគ្គបន្ត! ប្អូននៅតែរង់ចាំបងត្រឡប់មកវិញគ្រប់ពេលវេលា គ្មានថ្ងៃបោះបង់ការរង់ចាំឡើយ! ស្រលាញ់បងគ្រប់វេលាក្នុងដួងចិត្ត❤️

    ជាបងស្រីដែលមានចរិតខ្និកខ្នក់គួរឲ្យស្រលាញ់ ចិត្តត្រង់ស្លូ មាត់ដាចដោយពេល! តែធាតុពិតខាងក្នុងចិត្តល្អ ពូកែលួងប្អូន លើកទឹកចិត្តប្អូនគ្រប់ពេល ការងារស៊ីចង្វាក់ជាមួយគ្នាព្រោះ ចូលចិត្តប្រើអារម្មំណ៍ តែពេលខ្លះគួរឲ្យចង់ក្តិច!
    ជាបងស្រីដែលគួរឲ្យស្រលាញ់ ទន់ភ្លន់ខាងក្រៅ តែមឺងម៉ាត់ខាងក្នុង ! ចរិតនឹងធឹង គួរឲ្យគោរព មិនសូវនិយាយស្តី តែបងតែងស្តាប់គំនិតយោបល់ និងផ្តល់តម្លៃការងារជានិច្ច!
    ជាបងស្រីដែលមានបេះដូងស្មោះស រឹងមាំ រឹងរូសតិចៗ តែពូកែលើកទឹកចិត្ត ជាមនុស្សស្រីម្នាក់ដែលក្លាហានពូកែពុះពារ ទោះបីជាជួបការឈឺចាប់ប៉ុន្មានដង ក៏មិនដែលភ្លេចប្អូន ខឹង បន្ទោសប្អូន! ជាបងស្រីដែលខ្ញុំរៀនសូត្របានច្រើនជាងគេ! ខ្ញុំស្រលាញ់គាត់ណាស់!
    ជាបងស្រីដែលល្អប្រពៃ ចរិតសុភាពរាបសារ តែមិនគ្រប់ពេលដូចការគិត ទាំងការពិតបងចូលចិត្តលេងសើចច្រើន! ពូកែលើកទឹកចិត្ត និងផ្តល់តម្លៃដល់ប្អូនជានិច្ច! តែងតែយិតយោងលើកស្ទួយប្អូនមិនដែលប្រកែកពេលធ្វើការជាមួយ !
    ជាបងស្រីដែលពូកែ ចរិកមានៈបន្តិច មានបេះដូងថ្លាបរិសុទ្ធ ទៀងត្រង់ ត្រង់ខ្លាំងពេក សឹងតែលាក់ភាពទន់ជ្រាយខ្លួនឯងមិនបាន! ចូលចិត្តស្ទួយប្អូន លើកដំកើងសរសើរ គ្រប់វេលាមិនដែលបំភ្លេច
    ជាបងស្រីដែលអំនត់ តស៊ូ ពូកែ ចរិតសាមញ្ញហួសព្រំដែននៃការគិត តែចិត្តគំនិតដូចក្មេងគួរឲ្យស្រលាញ់ ចូលចិត្តស្ទួយ ប្រដៅ ផ្អែមខ្លះចត់ខ្លះ

    ជាបងស្រីដែលមានពោរពេញដោយថាមពល ម៉ឺងម៉ាត់ ម៉ដ្ឋចត់ ដូចមនុស្សប្រុស ! ប៉ុន្តែលាក់ភាពទន់ភ្លន់របស់គាត់នៅពីក្រោយខ្នងហ្វេនរបស់គាត់គ្រប់ពេល BackStage
    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • ចម្រៀងតម្កើងស្ត្រីលើឆាក MISS UNIVERSE CAMBODIA

    ចម្រៀងតម្កើងស្ត្រីលើឆាក MISS UNIVERSE CAMBODIA

     ខ្ញុំបាទ #សោមដូរ៉េ ពិតជាមានសេចក្តីរំភើបឥតឧបមាជាមួយបទពិសោធន៍នៃការចងចាំដ៏ទន់ភ្លន់ដែលបានបញ្ចេញស្នាដៃនិពន្ធបទចម្រៀងលើកតម្កើងស្ត្រីក្នុងកម្មវិធី MISS UNIVERSE CAMBODIA បីបួនឆ្នាំផ្ទួនៗគ្នា បកស្រាយដោយបងស្រី #មាសសុខសោភា #ពេជ្រសោភា !​ អ្វីដែលកាន់តែរំជួលចិត្តនោះគឺនៅពេលដែលពួកគាត់កាន់មេក្រូស្រែកច្រៀងយ៉ាងអង់អាច! ប្រណីតភាពនៃសម្លៀកបំពាក់ រួមជាមួយឧបករណ៍ភ្លេងខ្មែរគួរជាទីគយគន់គាប់ចិត្ត! ពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាតនារីខ្មែរ កាន់តែរំលេចពាក្យពេចន៍ក្នុងបទចម្រៀង ឲ្យផុសឡើងប្រៀបដូចជាសារមួយទៅកាន់ទស្សនិកជន និងអ្នកគាំទ្រ! នេះជាជំហ៊ានថ្មីមួយទៀតនាំយកសម្រស់ស្រ្តីកម្ពុជា បង្ហាញទៅកាន់ពិភពលោក!!! អរគុណបងៗថ្នាក់ដឹកនាំរៀបចំកម្មវិធី​គ្រប់ជាន់ថ្នាក់សម្រាប់ឱកាសមួយនេះ!

    THEME TRACK:

    01- Beauty of my Kingdom

    02- មកុដស្ត្រី

    BONOUS TRACK:

    03- DANCE AND SMILE



    💬
    សូមធ្វើការទម្លាក់ចំងល់ ឬមតិយោបល់របស់អ្នកក្នុងប្រអប់ខាងក្រោម៖
  • romdul1
    romdul2 small
    romdul1small
    romdul2
    romdul3 small
    romdul2 small
    romdul3
    romdul1
    romdul3 small